អាជ្ញាធរខណ្ឌបឹងកេងកង ឆ្មក់ចុះបង្ក្រាប់ទីតាំងល្បែងស៉ីសងមួយកន្លែង ឃាត់ខ្លួន០៤នាក់ ប្រុសស្រី

2024/12/11 05:15:13 am        81

ភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសងមួយកន្លែងដែលបង្កប់ដោយល្បីស៊ីសងគ្រប់ប្រភេទត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្ស០៤នាក់ និងដកហូតសម្ភារះមួយចំនួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៉ីសង។

ប្រតិបត្តិការនេះបានធ្វើនៅ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ដឹកផ្ទាល់ដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ចុះបង្ក្រាបទីតាំងមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៩៨ កែងផ្លូវលេខ ១៨៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាទីតាំងនេះបានបើកបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ រួមមាន ភ្នាល់បាល់ មាន់ជល់អនឡាញនិងឡូតូតូចធំ ដែលមានមនុស្សចេញចូលពពាក់ពពូនទាំងយប់ទាំងថ្ងៃបង្ករភាពអសន្តិសុខដល់ប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរនោះដូច្នេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរគួមានវិធានការ ហើយថ្នាក់នាំក៏ទើបចេញសារាចរថ្មីផងនោះ អាជ្ញាធរខណ្ឌបឹងកេងកង ឆ្មក់ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយ

ដកហូតបាន កុំព្យូទ័រភ្នាល់តាមប្រព័ន្ធអនឡាញបានចំនួន ០៤គ្រឿង និងឃាត់ខ្លួនបានអ្នកលេងល្បែងស៊ីសងចំនួនពីរប្រុស និងអ្នកទទួលចាក់ភ្នាល់ល្បែងស៊ីសងស្រីចំនួនពីរនាក់ផងដែរ។

ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរបាននាំយកសម្ភារៈនិងមនុស្សទាំង០៤នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីចាត់ការតាមនីតិវិធីបន្ត។ចំណែកឯទីតាំងត្រូវបានបិទជាបណ្ដោះសន្ន។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ ឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅលើបណ្តាញទំនាក់ទំនងសង្គម ព្រោះការផ្សព្វផ្សាយនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម ។ បន្ទាប់ពីទទួលបានសារាចរណែនាំខាងលើនេះរួចមក អគ្គស្នងការនគរបាលជាតិ បានដាក់ឱសានវាទ ត្រឹមថ្ងៃ១០ធ្នូ ឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នេះ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm