កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ លើកទី៥៥ ប្រទេសកេនយ៉ា

2024/12/11 02:56:09 pm        356

គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញដំណើរនៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS PCB) លើកទី៥៥ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដែលប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់១២ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមសេចកី្តប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានទទួលអាសនៈសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ តាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់អាណត្តិ២០២៣-២០២៥។ ការចូលរួមប្រជុំរបស់គណៈប្រតិភូកម្ពុជាលើកនេះ ជាការចូលរួមលើកទី៤។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានថ្លែងនូវសេចក្តីថ្លែងការណ៍អាស៊ានក្នុងវិស័យសុខាភិបាល ស្តីពីការបញ្ចប់វិសមភាព និងការធ្វើដំណើរក្នុងផ្លូវត្រូវឆ្ពោះទៅ បញ្ចប់អេដស៍ ក្នុងរបៀបវារៈទី១.៣ ស្តីពីការត្រិះរិះពិចារណាលើរបាយការណ៍របស់នាយិកាប្រតិបត្តិ អង្គការយូអិនអេដស៍ នៅព្រឹកថ្ងៃទី១០ ខែធ្នូ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ការឆ្លងមេរោគអេដស៍ថ្មី ត្រូវបានប៉ាន់ស្មានថាធ្លាក់ចុះប្រមាណ២៨% នៅចន្លោះឆ្នាំ២០១០ និង២០២២ ដែលក្នុងនោះរដ្ឋសមាជិក អាស៊ានជាដៃគូគន្លឹះ និងជាប្រទេសឈានមុខក្នុងតំបន់ក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍។ ការប្តេជ្ញាចិត្តរួម និងអាទិភាពត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការអនុវត្តនូវការផ្តួចផ្តើមទីក្រុងអាស៊ាន ឆ្ពោះទៅរកសូន្យអេដស៍ និងបច្ចុប្បន្នភាពសេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ាន ស្តីពីការបញ្ចប់វិសមភាព និងការធ្វើដំណើរក្នុងផ្លូវត្រូវឆ្ពោះទៅបញ្ចប់អេដស៍ នៅឆ្នាំ២០៣០ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ លើកទី៥៥ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា រដ្ឋសមាជិកអាស៊ាន ប្តេជ្ញាធ្វើដំណើរក្នុងផ្លូវត្រូវ ពង្រឹងការឆ្លើយតបផ្អែក លើសហគមន៍ បញ្ចប់វិសមភាព ធានាចីរភាពនៃការឆ្លើយតប និងបង្កើនហិរញ្ញវត្ថុក្នុងការបញ្ចប់អេដស៍ នៅអាស៊ាន នាឆ្នាំ២០៣០។ ក្នុងនោះ៖ ធានាថាគ្មាននរណាត្រូវបានទុកចោលក្នុងការឆ្លើយតបនឹងអេដស៍ ដោយកង្វះនូវការទទួលបាននូវកម្មវិធីអេដស៍ និងសេវាដែលមានគុណភាពខ្ពស់ និងគ្មានការមាក់ងាយនិងរើសអើង។ បង្កើនសេវាគ្របដណ្តប់ និងការបង្ការរួមគ្នាមេរោគអេដស៍ដែលមានគុណភាព កាត់បន្ថយផលប៉ះពាល់ ដោយការធ្វើតេស្ត និងកម្មវិធីព្យាបាលនិងសេវាសមស្រប ដែលអាចអនុវត្តបាន ដើម្បីសម្រេចបាននូវគោលដៅដែលបានឯកភាព។ ពង្រីកការប្រើបាស់នូវយុទ្ធសាស្ត្រដែលមានលក្ខណៈច្នៃប្រឌិត។ បញ្ចូលនូវថាមពល កិច្ចប្រឹងប្រែង និងធនធានថ្មីក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ គាំទ្រ និងធានាចីរភាពក្នុងការឆ្លើយតប ដែលផ្អែកលើសហគមន៍ ដើម្បីឱ្យសេវាមេរោគអេដស៍បានទៅដល់ប្រជាជនគន្លឹះ។ ដកចេញនូវរបាំងនយោបាយលើការចូលរួមពីអ្នកផ្ទុកមេរោគអេដស៍និងប្រជាជនគន្លឹះ និងរបាំងក្នុងការដែលពួកគេទទួលបានសេវា។  បោះជំហានទៅលុបបំបាត់ការម៉ាក់ងាយ និងរើសអើងចំពោះ

អ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ និងធានាថាកម្មវិធីមេរោគអេដស៍ និងជំងឺអេដស៍ដែលកំពុងមានត្រូវបានធ្វើសមាហរណកម្ម មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។

មានប្រសាសន៍បញ្ចប់សេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានស្តីពីការបញ្ចប់វិសមភាព និងការធ្វើដំណើរក្នុងផ្លូវត្រូវឆ្ពោះទៅបញ្ចប់អេដស៍ នៅឆ្នាំ២០៣០នេះ ពង្រឹងនូវសារៈសំខាន់នៃវិធីសាស្ត្រ ការរៀបចំ និងការឆ្លើយតបក្នុងការអនុវត្តជាពហុវិស័យ តាមរយៈឆ្លុះបញ្ចាំងពីវិសមភាព ដើម្បីយល់ដឹងកាន់តែប្រសើរពីគម្លាតក្នុងការឆ្លើយតបនឹង មេរោគអេដស៍ និងឆ្លើយនឹងតម្រូវការដ៏ធំៗទាំងនោះ។ រដ្ឋសមាជិកអាស៊ានប្តេជ្ញាដើរតួនាទីឈានមុខ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ក្នុងសកលលោកនិងក្នុងតំបន់ ហើយលើកទឹកចិត្តសមាជិកទាំងអស់ អនុវត្តគោលដៅយុទ្ធសាស្ត្រក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដោយឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនដែលត្រូវបានទុកចោល ជាពិសេសប្រជាជនគន្លឹះនិងយុវវ័យ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        189
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm