តៃវ៉ាន់៖ ការសម្ញែងសាច់ដុំខាងយោធាទ្រង់ទ្រាយធំរបស់យោធាចិន ជុំវិញកោះតៃវ៉ាន់ជាការផ្ញើសារសាមញ្ញបំផុត

2024/12/11 04:46:12 pm        219

មន្ត្រីការពារជាតិកោះតៃវ៉ាន់កំពុងបង្កើនការព្រួយបារម្ភអំពីការដាក់ពង្រាយនាវាកងទ័ពជើងទឹក និងយន្តហោះយោធារបស់ចិនយ៉ាងច្រើនក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយនិយាយថា ការសម្ញែងសាច់ដុំខាងយោធានេះអាចនាំឱ្យមានសង្គ្រាមជាយថាហេតុ ខណៈភាពតានតឹងនៅតែបន្តកើនឡើងនៅក្នុងតំបន់។

ក្រុមមន្ត្រីនិយាយថាចិនបានបញ្ជូននាវារាប់សិបគ្រឿង និងយន្តហោះយោធា ៤៧គ្រឿងទៅកាន់ដែនទឹកក្នុងតំបន់ជុំវិញច្រកសមុទ្រតៃវ៉ាន់ ខណៈប្រទេសនេះត្រៀមធ្វើសមយុទ្ធយោធាបន្ទាប់ពីដំណើរទស្សនកិច្ចក្រៅប្រទេសរបស់មេដឹកនាំកោះតៃវ៉ាន់លោក ឡៃ ឆីង -ទ(Lai Ching-te) នាពេលថ្មីៗនេះ ដែលរួមមានដំណើរទស្សនកិច្ចទៅកាន់រដ្ឋ ហាវ៉ៃ និងកោះហ្គាំ (Guam)របស់អាមេរិក។

ដំណើរទស្សនកិច្ចនេះបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់លក់អាវុធទំហំទឹកប្រាក់២ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ រួមទាំងការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ដែលត្រូវបានសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន និងប្រព័ន្ធរ៉ាដា។

ជុំវិញស្ថានការណ៍ចុងក្រោយនេះ ឧត្តមសេនីយឯករបស់តៃវ៉ាន់ លោក សេ ជីសេង (Hsieh Jih-sheng)បាននិយាយថា កងទ័ពជើងទឹករបស់ចិនកំពុងបង្កើតជញ្ជាំងពីរ ដែលមួយនៅបរិវេណរបស់តៃវ៉ាន់ និងមួយទៀតនៅខាងក្រៅប្រជុំកោះទីមួយ ដែលលាតសន្ធឹងពីភាគខាងត្បូងពីប្រទេសជប៉ុន និងឆ្លងកាត់តៃវ៉ាន់ទៅកាន់ហ្វីលីពីន។លោកថាសារដែលពួកគេកំពុងផ្ញើគឺសាមញ្ញណាស់។ដោយសំដៅលើដែនទឹករវាងតៃវ៉ាន់ និងចិន លោកនិយាយថា ច្រកសមុទ្រតៃវ៉ាន់គឺជារបស់យើង។

ក្រុមមន្ត្រីតៃវ៉ាន់និយាយថា ការដាក់ពង្រាយនេះបានកើតឡើងដោយគ្មានការប្រកាសណាមួយឡើយ ហើយហៅសកម្មភាពដែលកំពុងបន្តនោះ ថាជាសមយុទ្ធហ្វឹកហាត់។ទោះយ៉ាងណាក៏ដោយ លោក សេ បានព្រមានថា ការហ្វឹកហាត់អាចក្លាយជាសមយុទ្ធ ហើយសមយុទ្ធអាចក្លាយជាសង្គ្រាម៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm