ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន កោតសរសើរចំពោះតួនាទីរបស់​ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងការធ្វើ​ឱ្យទំនាក់ទំនង កម្ពុជា-វៀតណាម រីកលូតលាស់

2024/12/11 06:32:02 pm        205

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរចំពោះតួនាទីរបស់ ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរីកលូតលាស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអបអរសាទរឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គម និយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យ និងបានថ្លែងអំណរគុណចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្តម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី ជាពិសេសក្នុងការជំរុញទំនាក់ទំនងនយោបាយ ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និង ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិនិងសន្តិសុខ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរដ្ឋទូត បានចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតដែលបានសម្របសម្រួលការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងបានគូសបញ្ជាក់ពី ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ រួមមានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសវៀត ណាម កាលពីខែវិច្ឆិកា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម To Lam អតីតប្រធានរដ្ឋវៀតណាម នៅកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅខែកក្កដា និងពិធី បុណ្យកឋិនទានមហាសាមគ្គី ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ទៅកាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើវឌ្ឍនភាពដែលសម្រេចបាន សំខាន់ៗនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសន្តិសុខរវាងកម្ពុជា និងវៀតណាម។ ចំពោះវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម ឯកអគ្គរដ្ឋទូត Tang បានឯកភាពគ្នាថា គួរតែលើកទឹកចិត្តបន្ថែមទៀតឱ្យមានការអនុវត្ត យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាទាំងអស់ ដើម្បីធានាបាននូវផលប្រយោជន៍ ទៅវិញទៅមកជាអតិបរមា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ ពីសារៈសំខាន់នៃការរក្សាសន្ទុះនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឈានដល់គោលដៅពាណិជ្ជកម្ម ទ្វេភាគីចំនួន២០ប៊ីលានដុល្លារ ដែលបានកំណត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កាលពី ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់កិច្ចសហប្រតិបត្តិការថ្នាក់ខេត្តឆ្លងព្រំដែន ភាគីទាំងពីរបានចែករំលែកនូវ ទស្សនៈគ្នាថា ការធានាបាននូវការតភ្ជាប់វិស័យដឹកជញ្ជូនប្រកបដោយភាពរលូន គឺមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងពីរ។ ចំពោះវិស័យទេសចរណ៍ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត Tang បានកត់សម្គាល់ដោយការពេញចិត្តចំពោះភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការផ្លាស់ប្តូរទេសចរណ៍ រវាងប្រទេសទាំងពីរ ដែលអាចនឹងមានការកើនឡើងថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត Nguyen Huy Tang បានកោតសរសើរចំពោះស្ថិរភាពនយោបាយ វឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងសមិទ្ធផលជាច្រើនដែលសម្រេចបានគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការនានាក្នុង អំឡុងពេលបេសកកម្មការទូតរបស់ឯកឧត្តម ។ ជាកិច្ចបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធានាថា ឯកឧត្តម ឯកអគ្គរដ្ឋ ទូតវៀតណាមថ្មី នឹងទទួលបាននូវការគាំទ្រពេញលេញ ក្នុងការបំពេញបេសកកម្មការទូត ដើម្បី ពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម ដ៏យូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm