អ៊ុយក្រែន ជំរុញឱ្យសម្ព័ន្ធមិត្តបញ្ជូនប្រព័ន្ធប៉ាទ្រីយ៉ូតបន្ថែម ដើម្បីការពារដែនអាកាស

2024/12/11 06:37:12 pm        218

លោកប្រធានាធិបតី Volodymyr Zelenskiy កាលពីថ្ងៃអង្គារ (១០ ធ្នូ) បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ផ្តល់ប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត (Patriot) ចំនួន ១០ ទៅ ១២គ្រឿង បន្ថែមទៀត ក្នុងអ្វីដែលលោកនិយាយថា នឹងការពារដែនអាកាសរបស់ខ្លួនយ៉ាងពេញលេញ បន្ទាប់ពីមីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងតិច ៤នាក់នៅភាគអាគ្នេយ៍នៃទីក្រុង ហ្សាប៉ូរីសៀ (Zaporizhzhia)។

ចាប់តាំងពីការវាយលុកពេញលក្ខណៈរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក អ៊ុយក្រែនបានស្នើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសទំនើបៗបន្ថែមទៀតដើម្បីទប់ទល់ការវាយប្រហារឥតឈប់ឈរ។ ថ្លែងនៅក្នុងទីក្រុងគីវ លោក Zelenskiy បានបង្ហាញពីការខកចិត្តរបស់ខ្លួនជុំវិញជំនួយដ៏យឺតយ៉ាវពីសម្ព័ន្ធមិត្តលោកខាងលិច។

លោកបាននិយាយ បន្ទាប់ពីជួបជាមួយមន្ត្រីសភាអឺរ៉ុបថា "ប្រព័ន្ធប៉ាទ្រីយ៉ូត ប្រហែល ១០ ទៅ ១២គ្រឿងបន្ថែមសម្រាប់អ៊ុយក្រែន នឹងអាចធានាអាយុជីវិតប្រជាជន ហើយនិងធ្វើឱ្យសង្រ្គាមរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រែជាគ្មានន័យ"។

លោក Zelenskiy បានអំពាវនាវឱ្យសម្ព័ន្ធមិត្តប្រើប្រាស់ទ្រព្យបង្កករបស់រុស្ស៊ី ដើម្បីចំណាយលើប្រព័ន្ធប៉ាទ្រីយ៉ូតបន្ថែម ខណៈអ៊ុយក្រែន ត្រៀមទប់ទល់ការវាយប្រហាររដូវរងាមួយផ្សេងទៀតរបស់រុស្ស៊ី លើប្រព័ន្ធថាមពលដែលរងការខូចខាតរបស់ខ្លួន។ លោក Zelenskiy បានធ្វើការអត្ថាធិប្បាយនេះ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ទីក្រុងមូស្គូ បានសម្លាប់មនុស្ស ៤នាក់នៅក្រុង Zaporizhzhia ដោយបំផ្លាញគ្លីនិកឯកជនមួយកន្លែង និងធ្វើឱ្យមនុស្សរាប់សិបនាក់ទៀតរងរបួស រួមទាំងកុមារផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm