មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិក ធ្វើតេស្តស្ទាក់ចាប់មីស៊ីលបាលីស្ទីកដោយជោគជ័យ ពីកោះហ្គាំ

2024/12/11 06:48:51 pm        333

មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែ ធ្នូ ថា ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាមេរិក បានស្ទាក់ចាប់បានដោយជោគជ័យនូវគោលដៅមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមដែលបាញ់នៅលើអាកាស ក្នុងអំឡុងពេលធ្វើតេស្តនៅលើកោះហ្គាំ(Guam)ជាលើកដំបូង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សមត្ថភាពការពាររបស់កោះនេះ ។

កោះ Guam ជាទឹកដីរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច គឺជាបុស្តិ៍ជួរមុខយោធាជាយុទ្ធសាស្ត្រ មានទីតាំងនៅជិតប្រទេសចិនជាងកោះហាវ៉ៃ។

វាមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ និងរារាំងសត្រូវដែលមានសក្តានុពល។

ការសាកល្បងដ៏ជោគជ័យនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មន្ទីរបញ្ចកោណ ក្នុងការពង្រឹងការការពាររបស់កោះហ្គាំ ប្រឆាំងការគំរាមកំហែងមីស៊ីលដែលកំពុងវិវត្ត។

ក្នុងអំឡុងពេលនៃការធ្វើតេស្តនេះ ដោយត្រូវបានគេដាក់ឈ្មោះថា បេសកកម្មពិសោធន៍ការហោះហើរ-០២ (FEM-02) ជាប្រព័ន្ធការពារកោះហ្គាំ(Guam) រួមបញ្ចូលជាមួយរ៉ាដាថ្មី AN/TPY-6 និងប្រព័ន្ធបាញ់បង្ហោះបញ្ឈរថ្មី បានបាញ់មីស៊ីល Standard Missile-3 Block IIA ។

មីស៊ីលដែលផលិតដោយក្រុមហ៊ុន RTX Corp RTX.N បានស្ទាក់ចាប់ដោយជោគជ័យគោលដៅមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមដែលបាញ់នៅលើអាកាស នៅឆ្នេរសមុទ្រនៃមូលដ្ឋានកងទ័ពអាកាស Andersen ។

ឧត្តមសេនីយ៍ឯក Heath Collins បានសាទរចំពោះការធ្វើតេស្តនេះថាជា «កិច្ចខិតខំប្រឹងប្រែងជាក្រុមដ៏អស្ចារ្យ» ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់មីស៊ីនេះក្នុងការធ្វើឱ្យមានសុពលភាពស្ថាបត្យកម្មតាមដានរួម និងសមត្ថភាពការពារដែនអាកាសនិងការពារមីស៊ីល សម្រាប់កោះហ្គាំ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm