កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន រក្សាចិញ្ជើមផ្លូវ

2024/12/11 06:58:13 pm        239

កម្លាំងគណៈបញ្ជាឯកភាពខណ្ឌ៧មករា បានបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថានអនាម័យ សណ្ដាប់​ធ្នាប់សាធារណៈ ជាពិសេសបញ្ហាកកស្ទះចរាចរណ៍ ដែលពលរដ្ឋនិងអាជីវករ មួយ​ចំនួន​ធំ​បាន​យក​ចិញ្ចើម​ផ្លូវសាធារណៈ ធ្វើជាកន្លែងចំណត ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ដង​ផ្លូវផងដែរ។ ដូច្នេះកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបានចុះរៀបចំ អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្មមួយចំនួន​ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ចើម រក្សាចិញ្ជើមផ្លូវ សម្រាប់​អ្នកថ្មើរជើង និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

 

ជាក់ស្ដែងការចុះរៀបចំនេះដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមាន​ការ​ណែនាំ​ផ្ទាល់ពីសំណាក់ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បាន​ចាត់​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់ខណ្ឌបន្តចុះ ផ្លូវលេខ ១៤៣ ផ្លូវលេខ១៥៦ ផ្លូវលេខ២១៥ ផ្លូវលេខ២១១ ជាប់​ជា​ប្រចាំដើម្បីរៀបចំ អប់រំណែនាំ ដល់ម្ចាស់អាជីវកម្ម មួយចំនួន ឲ្យចូលរួមសហការ​ជាមួយ​អាជ្ញាធរ ដើម្បីរំដោះចិញ្ជើម រក្សាចិញ្ជើមផ្លូវ សម្រាប់អ្នកថ្មើរជើង និងកាត់បន្ថយ​ការ​កក​​ស្ទះ​ចរាចរណ៍​ផងដែរ។ ជាពិសេស ទីតាំងភោជនីយដ្ឋាន ទីតាំងគ្រឹះស្ថានអប់រំ ណែនាំ​ដល់​អាណា​ព្យាបាល​សិស្សដែលប្រើប្រាស់រថយន្ត យកនិងមកទទួលកូនចេញពីសាលា ចូលរួម​រក្សា​​សណ្ដាប់​ធ្នាប់ ចិញ្ចើម​ផ្លូវ ចតរថយន្តឲ្យបានត្រឹមត្រូវ ជាសវៀងបង្កការកកស្ទះចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នក​ធ្វើ​ដំណើរ។

 

ក្នុងប្រតិបត្តិការចុះអប់រំណែនាំ ប្រជាពលរដ្ឋ អាជីវករ ម្ចាស់ទីតាំងភោជនីយដ្ឋាន ទីតាំង​គ្រឹះ​ស្ថាន​អប់រំ​ បានចូលរួមសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌបានយ៉ាងល្អ ដើម្បីរំដោះចិញ្ចើម​ផ្លូវ កាត់​បន្ថយ​ការ​កកស្ទះចរាចរណ៍ តាមដងផ្លូវក្នុងមូលដ្ឋាន។

 

សូមបញ្ជាក់ផងដែរ ការរៀបចំសណ្ដាប់ធ្នាប់ រក្សាបរិស្ថានអនាម័យនេះ កន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែតែងណែនាំដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ យក​ចិត្ត​ទុក​ដាក់​ជាប់​ជា​ប្រចាំ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងកាត់បន្ថយការកកស្ទះ ឲ្យបា​ន​ល្អ​ប្រសើរ និងមានសោភ័ណភាពល្អ សមជាទីក្រុងស៉ីវីល័យ៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm