ក្រុមហ៊ុន Boeing បន្តផលិតយន្តហោះ 737 MAX បន្ទាប់ពីកូដកម្មទ្រង់ទ្រាយធំ

2024/12/11 10:19:02 pm        50


ក្រុមហ៊ុនផលិតយន្តហោះ Boeing បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបន្តការផលិត យន្តហោះ 737 MAX នៅទីក្រុង Renton បន្ទាប់ពីកូដកម្មទ្រង់ទ្រាយដ៏ធំ បណ្តាលឲ្យរោងចក្រ នៅក្នុងតំបន់ Puget Sound សហរដ្ឋអាមេរិក ត្រូវទុកចោលពីខែកញ្ញា ដល់ពាក់កណ្តាល ខែ វិច្ឆិកា។

ក្រុមហ៊ុន Boeing បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនរំពឹងថានឹងបន្តការផលិតយន្តហោះ 767 និង 777 /777X នៅតំបន់ Everett នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមហ៊ុន Boeing បាននិយាយនៅក្នុងសេចក្តីប្រកាសប្រចាំខែដែលរៀបរាប់លម្អិតអំពីការបញ្ជាទិញ និងការបញ្ជូនយន្តហោះរបស់ខ្លួន។

ក្រុមហ៊ុន និយាយថា ខណៈក្រុមហ៊ុនបានងើបឡើងវិញពីកូដកម្ម ក្រុមហ៊ុន Boeing បានបញ្ជូនយន្តហោះចំនួន១៣ គ្រឿង ភាគច្រើនចេញពីសារពើភ័ណ្ឌរបស់ខ្លួននៅក្នុងខែវិច្ឆិកា។ 

វាជាការធ្លាក់ចុះខ្លាំង បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន ដែលនៅពេលនោះ ក្រុមហ៊ុនបានបញ្ជូនចេញយន្តហោះពាណិជ្ជកម្មចំនួន៥៦គ្រឿង។ ក្រុមហ៊ុន Boeing បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការដើម្បីត្រឡប់ទៅរកអត្រាផលិតកម្មកាលពីនៅមុនពេលធ្វើកូដកម្ម។

អ្នកនាំពាក្យម្នាក់បាននិយាយថា នៅក្នុងតំបន់ Everett ក្នុងខែសីហា មួយខែមុនពេលការធ្វើកូដកម្ម ក្រុមហ៊ុន Boeing ផលិតយន្តហោះប្រភេទ 767 ចំនួនបីគ្រឿងក្នុងមួយខែ និង 777 /777X ចំនួនបួនគ្រឿងក្នុងមួយខែ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm