លោក Biden៖ ផែនការកាត់ពន្ធ និងដំឡើងពន្ធរបស់លោក Trump គឺជា «កំហុសដ៏ធំ»

2024/12/11 10:20:46 pm        66


ប្រធានាធិបតី លោក Joe Biden កាលពីថ្ងៃអង្គារ (ទី១០ ខែធ្នូ) បានផ្តោតដោយផ្ទាល់ទៅលើរបៀបវារៈសេដ្ឋកិច្ចរបស់លោក Donald Trump ដោយបាននិយាយមើលស្រាលដល់ផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះថា គម្រោងដំឡើងពន្ធ និងកាត់បន្ថយពន្ធយ៉ាងទូលំទូលាយនេះ គឺជា «កំហុសដ៏ធំ» ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។

ក្នុងសុន្ទរកថា នៅឯវិទ្យាស្ថាន Brookings លោក Biden បានព្រមានថា ផែនការរបស់លោក Trump នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់អ្នកមានទ្រព្យសម្បត្តិ ដោយបញ្ច្រាសពីអ្វីដែលលោកបានពិពណ៌នាថា ជាដំណើរការដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពវណ្ណៈកម្មករ។

លោក Biden បានលើកឡើងថា៖ «តាមអ្វីដែលបានឮមក រដ្ឋបាលខាងមុខ នឹងធ្វើឲ្យប្រទេសវិលទៅកាន់ដំណាក់កាលនៃសេដ្ឋកិច្ចដែលផ្ដល់ផលយ៉ាងធំធេងដល់ក្រុមអ្នកមាន។ លើសពីនេះទៅទៀត លោក (Trump) ហាក់ដូចជាបានប្ដេជ្ញាថា នឹងដាក់ពន្ធជាសកលលើទំនិញសំខាន់ៗទាំងអស់ ដែលនាំចូលមកក្នុងប្រទេសនេះ ដោយផ្អែកលើការជឿខុស ដែលថា បណ្ដាប្រទេសបរទេស នឹងខាតបង់ដោយសារការដំឡើងពន្ធទាំងនោះ ជាជាងអតិថិជនអាមេរិក»។

ការកត់សម្គាល់បែបនេះរបស់លោក បង្ហាញពីការរិះគន់ដ៏ស្រួចស្រាល់ និងទូលំទូលាយបំផុតរបស់លោកប្រធានាធិបតីជិតផុតអាណត្តិ ចំពោះលោក Trump គិតចាប់តាំងពីការបោះឆ្នោតខែវិច្ឆិកា ដោយលោកកាន់តែបង្កើនការរិះគន់ដោយផ្ទាល់ខ្លាំងឡើងៗ នៅពេលដែលលោកបានថ្លែងសុន្ទរកថាយូរទៅៗជិត ៤០នាទី។

លោក Biden បានស្តីបន្ទោសលោក Trump ថា បានចាត់ចែងមិនត្រឹមត្រូវ ក្នុងការការឆ្លើយតបនឹងជំងឺរាតត្បាត និងធ្វើឲ្យវិបត្តិសេដ្ឋកិច្ចកាន់តែយ៉ាប់ៗទៅ ដែលប្រធានាធិបតីបច្ចុប្បន្ន បានទទួលបន្ត នៅឆ្នាំ២០២១។ លោកបានចំអកឲ្យលោក Trump ចំពោះការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអាណត្តិដំបូងដែលមិនជោគជ័យ។ ហើយលោកបានព្រមានថា ផែនការរបស់លោក Trump ក្នុងការបន្តសំណុំនៃការកាត់បន្ថយពន្ធដែលផុតកំណត់ នឹងជំរុញឲ្យមានឱនភាព ឬនាំឲ្យមានការកាត់បន្ថយយ៉ាងខ្លាំងក្លាដល់សេវាកម្មសង្គម៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm