អ៊ីស្រាអែល រារាំងកងទ័ពលីបង់ និង UNIFILមិនឲ្យបើកផ្លូវសំខាន់

2024/12/11 10:55:44 pm        127

កងទ័ពអ៊ីស្រាអែល បានបាញ់ព្រមានកាលពីថ្ងៃអង្គារ នៅទីតាំងល្បាតរួមរបស់កងទ័ពលីបង់ និងអង្គភាព  ប៉ូឡូញដែលប្រតិបត្តិការក្រោមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ UNIFIL ខណៈព្យាយាមបិទផ្លូវសាធារណៈ Aitaroun-Bint Jbeil។

យោធាអ៊ីស្រាអែល បានបិទផ្លូវជាមួយនឹងពំនូកដីដ៏ធំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

រថយន្តរបស់UNIFIL និងកងទ័ពលីបង់ ត្រូវបានគេឃើញកាលពីថ្ងៃអង្គារ បើកបរលើផ្លូវ Bint Jbeil ជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់មក។

អ៊ីស្រាអែល កំពុងរងការរិះគន់ចំពោះការបន្តរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ក្រោមលេសថា មានពេល ៦០ថ្ងៃ ដើម្បីដកខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់។

ការរំលោភបំពានរបស់អ៊ិស្រាអែលនោះ គឺពាក់ព័ន្ធនឹងការបំផ្លាញអគារ ផ្ទះសម្បែង សម្ភារៈបរិក្ខារ និងផ្លូវដែលនៅសេសសល់ នៅតាមព្រំដែន ដែលធ្វើឲ្យតំបន់នេះ មិនអាចរស់នៅបាន។

កងទ័ពអ៊ីស្រាអែល បានធ្វើការបំផ្ទុះទ្រង់ទ្រាយធំនៅក្នុងទីក្រុង Khiam ដើម្បីបំផ្លាញផ្ទះ និងអគារ។

ការចូលរបស់ក្រុមវិស្វកម្មរបស់កងទ័ពលីបង់ ទៅភាគខាងត្បូងប្រទេសលីបង់ ត្រូវបានពន្យារពេល។     គណៈកម្មាធិការមួយមានសមាជិក៥រូប ដែលទទួលខុសត្រូវលើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ បានអនុម័តឲ្យក្រុមនេះចូលពីដំបូងឡើយ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm