Ronald Koeman ត្រូវ​បាន​បណ្ដេញ​ចេញពី Barcelona ហើយ​ក្រោយ​ចាញ់​នៅ​ទឹកដី Vallecano យប់មិញ​

2021/10/28 07:30:23 pm        85

​បាល់ទាត់៖ ​ទីបំផុត​អ្នក​ចាត់​ក្រុម Barcelona លោក Ronald Koeman ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ហើយ​ក្រោយ​ដឹកនាំ​អស់​រយៈពេល ១៤ខែ និង​បន្ទាប់ពី​ចាញ់​នៅ​ទឹកដី Rayo Vallecano ១-០ យប់មិញ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga​។ ​​Barcelona រដូវ​កាល​នេះ​រក​បានតែ ១៥ពិន្ទុ​ក្រោយ​លេង​បាន ១០ប្រកួត​ឈរ​លេខ៩ ក្នុង​តារាង​នៅ La Liga និង​ចាញ់​ប្រកួត​ក្នុងចំណោម ៣ នៅ​វគ្គ​វិលជុំ​ក្នុង​ពូ​ល UEFA Champions League ថែមទៀត​។

​​បរាជ័យ​យប់មិញ​ជា​បរាជ័យ ៣លើក​ក្នុងចំណោម ៤ប្រកួត​ចុងក្រោយ​បូករួម​ទាំង​ចាញ់ Real Madrid ២-១ ក្នុងជំនួប El Clasico ចុង​សប្តាហ៍​កន្លងទៅ​។ ​​អតីត​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​ហូ​ឡង់ និង Everton វ័យ ៥៨ឆ្នាំ​រូបនេះ​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក Copa del Rey ក្នុង​រដូវ​កាល​ដំបូង​របស់លោក​តែ Barcelona បាន​ត្រឹម​លេខ៣ នៅ La Liga តាម​ពីក្រោយ Real Madrid និង Atletico Madrid និង​មាន​ពិន្ទុ​ទាប​បំផុត​រាប់​ពី​ឆ្នាំ២០០៨​។​ ​​ការដឹកនាំ​ក្រុម​មិន​បានល្អ​របស់លោក Koeman ក៏​ស្រប​ពេលដែល Barcelona ជួបនឹង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ផងដែរ បូករួម​ទាំង​ការចាកចេញ​របស់ Lionel Messi ទៅកាន់ Paris Saint Germain ផងដែរ​។​

​​ណាមួយ​ទៀត Barcelona គ្មាន​លទ្ធភាព​ចំណាយលុយ​ទិញ​កីឡាករ​បន្ថែម​ឡើយ​ មានតែ​យក​កីឡាករ​ដែល​ផុត​កុងត្រា​ដូចជា Memphis Depay, Sergio Aguero និង Eric Garcia ក៏ដូចជា​ខ្ចី​ជើង Luuk de Jong ពី Sevilla​។ ​​គេ​មិនទាន់​ដឹងថា​ នរណា​ជា​បេក្ខភាព​ជំនួស​តំណែង​លោក Ronald Koeman ឡើយ​តែ​អតីត​ខ្សែបម្រើ Xavi Hernandez ដែល​បច្ចុប្បន្ន​ដឹកនាំ​ក្លិប​កាតា Al Sadd គឺជា​បេក្ខភាព​ឈានមុខ​គេ​ម្នាក់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm