ក្រុមហ៊ួទីនៅយេម៉ែន អះអាងថា បានវាយប្រហារនាវាយោធាអាមេរិកចំនួន ៣គ្រឿង និងនាវាពិឃាត ២គ្រឿង

2024/12/11 11:16:32 pm        149

ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានកំណត់គោលដៅលើនាវាផ្គត់ផ្គង់យោធារបស់សហរដ្ឋអាមេរិកចំនួន ៣គ្រឿង បន្ទាប់ពីពួកវា បានចាកចេញពីកំពង់ផែ Djibouti។

អ្នកនាំពាក្យយោធាហ៊ួទី លោក Yahya Sarea បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ al-Masirah TV ថា៖«យើងក៏បានកំណត់គោលដៅនាវាពិឃាតអាមេរិកចំនួន ពីរគ្រឿង នៅក្នុងឈូងសមុទ្រ Aden ដែលកំពុងអមដំណើរនាវាផ្គត់ផ្គង់ទាំងនោះ»។

លោកបាននិយាយថា ក្រុមរបស់ខ្លួន បានប្រើប្រាស់គ្រាប់រ៉ូកែត និងយានដ្រូនផ្ទុកគ្រាប់បែកជាច្រើនគ្រឿងក្នុងប្រតិបត្តិការ ដោយអះអាងថា ការវាយប្រហារនេះ គឺ «ចំគោលដៅយ៉ាងជាក់លាក់»។

លោកបានបញ្ជាក់ទៀតថា៖ «នេះគឺជាប្រតិបត្តិការលើកទី២ ប្រឆាំងនឹងនាវា និងនាវាពិឃាតដូចគ្នា ក្នុង  រយៈពេល ១០ថ្ងៃ»។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល លោក Sareaក៏បានអះអាងដែរថា ក្រុមរបស់ខ្លួន បានធ្វើប្រតិបត្តិការយោធាពីរផ្សេងទៀត សំដៅលើ «គោលដៅយោធាអ៊ីស្រាអែល» នៅក្នុងតំបន់ Jaffa និង Ashkelon ក្នុងប្រទេសអ៊ីស្រាអែល ជាមួយនឹងយានដ្រូនចំនួន ពីរគ្រឿង កាលពីព្រឹកថ្ងៃអង្គារ។

ក្រុមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងរបស់ប្រទេសយេម៉ែន បាននិងកំពុងបាញ់រ៉ូកែត និងយានដ្រូនឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានរំខានដល់ការដឹកជញ្ជូនទំនិញ ដែលជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ចំពេលមានជម្លោះដែលកំពុងបន្តជាមួយអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm