អង្គការសហប្រជាជាតិ ប្រឆាំងរាល់សកម្មភាពដែលរំលោភលើបូរណភាពទឹកដីស៊ីរី

2024/12/11 11:19:12 pm        119

អ្នកនាំពាក្យរបស់អគ្គលេខាធិការUN លោក Stephane Dujarric បាននិយាយថា អង្គការសហប្រជាជាតិ អំពាវនាវឲ្យប្រទេសទាំងអស់នៅក្នុងតំបន់ ឲ្យចៀសវាងរាល់សកម្មភាព ដែលបំពានលើបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។

លោកបានលើកឡើងថា៖«នេះគឺជាពេលវេលាផ្លាស់ប្តូរសម្រាប់ប្រទេសស៊ីរី។ វាមិនគួរត្រូវបានប្រើប្រាស់ដោយប្រទេសជិតខាងរបស់ខ្លួន ដើម្បីទន្ទ្រានទឹកដីនៃប្រទេសស៊ីរីនោះទេ។ «យើងប្រឆាំងនឹងការរំលោភបំពានលើបូរណភាពទឹកដីស៊ីរី»។

តាមគំនិតរបស់លោក ប្រទេសទាំងអស់នៅក្នុងតំបន់ និងលើសពីនេះ គួរតែផ្តោតលើការគាំទ្រប្រជាជន  ស៊ីរី ដើម្បីពួកគេអាចជ្រើសរើសផ្លូវរបស់ពួកគេបាន។

កាលពីថ្ងៃទី ៨ ខែធ្នូ អ៊ីស្រាអែល បានកាន់កាប់តំបន់ភ្នំ Hermon នៅតំបន់ Golan Heights ដែលស្ថិតនៅខាងស៊ីរី ដោយមិនមានការប្រឈមនឹងការតស៊ូណាមួយនោះទេ។ យោងតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ (Netanyahu) កិច្ចព្រមព្រៀងបំបែកកងកម្លាំងឆ្នាំ ១៩៧៤ ជាមួយស៊ីរីលែងមានសុពលភាពទៀតហើយ ដោយសារកងទ័ពស៊ីរី បានចាកចេញពីតំបន់នេះ បន្ទាប់ពីការផ្លាស់ប្តូរអំណាច នៅក្នុងទីក្រុងដាម៉ាស (Damascus)។

តំបន់ខ្ពង់រាប Golan Heights ជាកម្មសិទ្ធិរបស់ប្រទេសស៊ីរី តាំងពីឆ្នាំ ១៩៤៤ ប៉ុន្តែត្រូវបានអ៊ីស្រាអែលរឹបអូស បន្ទាប់ពីសង្គ្រាមរយៈពេល ៦ថ្ងៃ ក្នុងឆ្នាំ ១៩៦៧។ ក្នុងអំឡុងសង្គ្រាម Yom Kippur ក្នុងឆ្នាំ ១៩៧៣ ស៊ីរីបានព្យាយាមដណ្តើមកាន់កាប់តំបន់នេះឡើងវិញ ប៉ុន្តែមិនបានសម្រេច។ នៅឆ្នាំ ១៩៨១ សភាអ៊ីស្រាអែល បានអនុម័តច្បាប់ ដែលប្រកាសអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើទឹកដីនេះ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចលេខ ៦៩៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៨១ បានទទួលស្គាល់ការបញ្ចូលឧបសម្ព័ន្ធនោះថា មិនត្រឹមត្រូវតាមច្បាប់ទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm