គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង ផ្តល់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំ ដល់ស្រុកចំនួន៩ក្នុងខេត្តកំពង់ស្ពឺ

2024/12/12 01:04:48 am        52

កំពង់ស្ពឺ ៖ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ផ្គត់ផ្គង់ដល់គ្រួសារ សាលារៀន និងសហគមន៍ ក្នុងស្រុកចំនួន ៩ នៅខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព ផ្គត់ផ្គត់ដល់ជីវភាពរស់ប្រចាំថ្ងៃនៅក្នុងសហគមន៍មូល ដ្ឋាន។ 

​ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការគ្រប់ គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា លើកឡើងនៅក្នុងពិធីចែកគ្រាប់ពូជជូនដល់ប្រជាពលរដ្ឋខេត្ត កំពង់ស្ពឺ នៅម្សិលមិញនេះថា  រាជរដ្ឋាភិបាលបានបង្កើតប្រព័ន្ធស្បៀងបម្រុងម្ពុជា នៅឆ្នាំ ២០១២ ដើម្បីអាចអន្តរាគមន៍ផ្តល់ស្បៀង និងគ្រាប់ ពូជស្រូវ និងបន្លែដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងគ្រោះមហន្តរាយ ហើយមានតម្រូវការស្បៀង និងគ្រាប់ពូជជាបន្ទាន់ ដើម្បីធានាថា ពេលមានគ្រោះមហន្តរាយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងពលរដ្ឋដែលនៅលើបន្ទាត់ក្រីក្រតិចតួច ពុំធ្លាក់ខ្លួនខ្វះស្បៀង ឬខ្វះគ្រាប់ ពូជស្រូវ ឬបន្លែស្តារដំណាំឡើងវិញ ។

ឯកឧត្តមបណ្ឌិត បន្តថា នៅឆ្នាំ ២០១៦ ដោយភាពប្រាកដនិយមក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតី តេជោ ជានាយករដ្ឋមន្ត្រីនាពេលនោះប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចាប់ផ្តើម   ផ្តល់គ្រាប់ពូជបន្លែសម្រាប់ជំរុញការដាំដុះបន្លែផ្គត់ផ្គង់គ្រួសារ ដើម្បីរួមចំណែកពង្រឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ការបង្កើនប្រាក់សន្សំ និងចំណូលគ្រួសារ ហើយនិងសហគមន៍។ ចំណែកនៅក្នុងយុទ្ធ សាស្ត្របញ្ចកោណដំណាក់ទី១ សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តលើកទឹកចិត្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា បន្តផ្តល់ស្បៀង និងគ្រាប់ពូជស្រូវ និងបន្លែដល់ពលរដ្ឋរងគ្រោះមហន្តរាយ និងលើកទឹកចិត្តផ្តល់គ្រាប់ពូជបន្លែ ជំរុញការដាំបន្លែសុវត្ថិភាពផ្គត់ផ្គង់ គ្រួសារកាន់តែទូលំទូលាយបន្ថែមទៀត ។

គិតចាប់ពីឆ្នាំ ២០១៦ មកដល់ត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាល បានផ្តល់គ្រាប់ពូជបន្លែស្ទើរគ្រប់ទិសទីរួមមាន ៖ ទី១ ជំរុញការដាំដុះបន្លែសុវត្ថិភាព ផ្គត់ផ្គង់គ្រួសារ ដល់ប្រជាជនសរុបចំនួនជិត ៨០ ម៉ឺនគ្រួសារ ពីខេត្តចំនួន ២០, ក្រុង-ស្រុក ចំនួន ១៤០, ឃុំ-សង្កាត់ចំនួន ១ ០៧៤, ភូមិសរុបចំនួន ៩ ៣៥១, និងផ្តល់ពូជបន្លែដល់សាលារៀន ដើម្បីជំរុញបង្កើតសួនបន្លែ តាមសាលារៀន ក្នុងគោល បំណងចូលរួម គាំទ្រកម្មវិធីបំណិនជីវិត ដោយគិតមកដល់ពេលនេះ សរុបបានចំនួន ២ ២៣១ នៅក្នុងខេត្តចំនួន ៦ ស្រុកចំនួន ៣១។ 

ទាក់ទិនគ្រប់ពូជនេះ, ពូជបន្លែដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ តាមយន្តការគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាលរួមមាន៖ ប្រជាជនកាន់តែច្រើន ងាកមកដាំបន្លែ ជាលក្ខណ:គ្រួសារ សម្រាប់ពង្រឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ការសន្សំថវិកា និងបង្កើនចំណូលបន្ថែម។ បានចូលរួមកែលម្អ និងពង្រឹងភាពធន់ ទៅនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងចូលរួមកាត់បន្ថយភាពងាយរងគ្រោះក្នុងពេលមានគ្រោះមហន្តរាយនានា, បានប្រែក្លាយការដាំបន្លែលក្ខណ:គ្រួសារ និងសហគមន៍ជាចលនាកាន់តែពេញនិយម ក្នុងការលើកស្ទួយអាហារូបត្ថម្ភ សុខភាពគ្រួសារ និង លើកកំពស់សោភ័ណភាព គេហដ្ឋាន និងសហគមន៍, ចូលរួមកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និងចូលរួមធ្វើឲ្យបន្លែសុវត្ថិភាព កាន់តែច្រើន លក់នៅក្នុងទីផ្សារមូលដ្ឋាន ។ បើគិតរាប់ចាប់ពីពេលចាប់ផ្តើម គ្រាប់ពូជស្រូវ និងបន្លែ តាំងពីនៅគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ មកដល់ពេលនេះ, រាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍកម្ម វិធីផលិតពូជស្រូវ និងបន្លែ ឈានឡើងជាបន្តបន្ទាប់ អស់មានរយៈពេលជិត ១៤ ឆ្នាំហើយ, ហើយកិច្ចការនេះចាំបាច់ ត្រូវអភិវឌ្ឍបន្តឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមចំណែកធានាឲ្យបាននូវកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចេរភាព និងបរិយាប័ន្ន នៅគ្រប់ស្ថានភាពនៃដំណើរប្រែប្រួលសេដ្ឋកិច្ច ក៏ដូចការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងសកលោក៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ​ឆ្នាំ២០២៦
2026/04/08 08:00:55 pm        48
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ
2024/12/18 04:37:25 am        138
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រកាសបើកជាផ្លូវការនៅព្រឹកនេះ
2024/08/15 03:16:45 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm