លោក Trump៖ ការដោះស្រាយវិបត្តិអ៊ុយក្រែន គឺជាអាទិភាពធំចម្បងជាងគេរបស់លោក

2024/12/12 01:05:18 am        84

លោក Donald Trump បានលើកឡើងថា ការដោះស្រាយវិបត្តិអ៊ុយក្រែន នឹងក្លាយជាអាទិភាពធំចម្បងជាងគេរបស់លោក នៅពេលដែលលោកចូលកាន់តំណែង ក្នុងខែមករា ដោយពណ៌នាអំពីបញ្ហា នៅតំបន់មជ្ឈិមបូព៌ាថា ជា «ស្ថានភាពមិនសូវលំបាកណាស់ណាទេ»។

ក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តីបារាំង Paris Match ដែលបានថតទុក កាលពីថ្ងៃទី៧ ខែធ្នូ និងចេញផ្សាយ នៅថ្ងៃទី១១ ខែធ្នូនេះ លោកប្រធានាធិបតីអាមេរិកជាប់ឆ្នោត បានប្រាប់ថា៖ «ខ្ញុំគិតថា យើងត្រូវដោះស្រាយបញ្ហាអ៊ុយក្រែនជាមួយរុស្ស៊ី»។

ដោយឆ្លើយតបទៅនឹងសំណួរអំពីអាទិភាពធំចម្បងជាងគេរបស់លោក នៅលើឆាកអន្តរជាតិ លោក Trump បានប្រាប់ថា៖ «ប្រទេសទាំងពីរនេះ កំពុងបាត់បង់យ៉ាងច្រើន ដែលគ្មាននរណាអាចជឿបាន។ ទាហានរាប់ម៉ឺននាក់ កំពុងត្រូវបានសម្លាប់»។

លោក Trump បានបន្ថែមថា៖ «ហើយពិតណាស់ តំបន់មជ្ឈិមបូព៌ា គឺជាអាទិភាពដ៏ធំមួយ។ ប៉ុន្តែខ្ញុំគិតថាមជ្ឈិមបូព៌ា មិនសូវជាមានស្ថានភាពលំបាកជាងអ៊ុយក្រែនជាមួយរុស្ស៊ីនោះឡើយ។ ប៉ុន្តែនោះជាស្ថានភាពដ៏ធំចំនួន ២ ដែលយើងត្រូវដោះស្រាយ ហើយយើងត្រូវដោះស្រាយវាឲ្យបានលឿន។ មនុស្សជាច្រើនកំពុងតែបាត់បង់ជីវិត»។

គួរបញ្ជាក់ថា លោក Trump បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស កាលពីថ្ងៃទី៧ ខែធ្នូ ដើម្បីចូលរួមការបើក សម្ពោធវិហារ Notre Dame ឡើងវិញ បន្ទាប់ពីវិហារនេះត្រូវបានអគ្គិភ័យបំផ្លិចបំផ្លាញ ក្នុងឆ្នាំ២០១៩។ 

លោកបានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky អំឡុងទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសបារាំងនេះ ដែលជាការធ្វើដំណើរក្រៅប្រទេសលើកដំបូងរបស់លោក គិតចាប់តាំងពីលោកជាប់ឆ្នោតឡើងវិញ។ ហើយលោកបានប្រាប់ខ្លីៗថា៖ «យើងមាននូវការជួបប្រជុំគ្នាដ៏ល្អមួយជាមួយប្រធានធិបតី លោក Zelensky»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm