រុស្ស៊ីជំរុញឲ្យលោកខាងលិចបញ្ចប់ការគាំទ្រដល់លោក Zelensky បន្ទាប់ពីការវាយប្រហារលើបុគ្គលិក របស់ IAEA

2024/12/12 02:15:45 am        125

ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូជំរុញឲ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ពួកគេ បញ្ចប់ការគាំទ្រចំពោះរបបរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ដោយបានធ្វើការអត្ថាធិប្បាយអំពីការវាយប្រហាររបស់ទីក្រុងគីវទៅលើបុគ្គលិករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)។

សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា៖«សកម្មភាពរបស់ទីក្រុងគីវ គឺជាការញុះញង់យ៉ាងច្បាស់ នៅមុនកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាភិបាលរបស់ IAEA ដែលគ្រោងនឹងធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់អ៊ុយក្រែននៅថ្ងៃទី ១២ ខែធ្នូនេះ។ ក្រសួងការបរទេសរុស្ស៊ី បានបន្ថែមថា៖«យើងអំពាវនាវឲ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ពួកគេ បញ្ចប់ការគាំទ្រណាមួយចំពោះរបបលោក ហ្សេឡិនស្គី និងចាត់វិធានការ ដើម្បីនាំអ្នកទទួលខុសត្រូវចំពោះទង្វើញុះញង់ ឡើងតុលាការ» ។

ក្រសួងបានសង្កត់ធ្ងន់ថា កាលពីថ្ងៃទី ១០ ខែធ្នូ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការវាយប្រហារ ជាបន្តបន្ទាប់លើរថយន្តដែលដឹកបុគ្គលិក IAEA ក្នុងអំឡុងពេលការប្តូរវេនអ្នកជំនាញជាប្រចាំ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP)។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖ «ទីក្រុងមូស្គូ ចែករំលែកការខឹងសម្បាជាមួយថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារនេះ ជុំវិញសកម្មភាពបង្កហេតុ និងខ្វះការប្រុងប្រយ័ត្នទាំងនេះ ដោយរបបទីក្រុងគីវ ដែលមិនត្រឹមតែ បន្តប្រព្រឹត្តបទឧក្រិដ្ឋ បង្កើតការគំរាមកំហែង និងវាយប្រហាររោងចក្រនុយក្លេអ៊ែររុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះថែមទាំង បានហ៊ានដាក់បុគ្គលិកអង្គការអន្តរជាតិ និងកងទ័ពរុស្ស៊ី ដែលធានាដល់ផ្លាស់ប្តូរវេនអ្នកជំនាញរបស់ IAEA ឲ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។


អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm