ខេត្តចំនួន៥ នឹងទទួលបានផ្លូវក្រាលកៅស៊ូ ៣៨ខ្សែ ក្នុងពេលឆាប់ៗខាងមុខនេះ

2021/10/28 09:28:05 pm        342

ភ្នំពេញ៖ ខេត្តចំនួន៥ រួមមាន ខេត្តកំពត, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និង ខេត្តកណ្តាល នឹងទទួលបានផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈគម្រោង កែលម្អផ្លូវជនបទជំហានទី៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងជំរុញរាល់សកម្មភាពការងារក្នុងដំណើរការរៀបចំគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមឥណទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ។

គម្រោងកែលម្អផ្លូវជនបទជំហានទី៣នេះ ចាប់ដំណើរការតាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ ទើបគម្រោងសម្រេចបានលទ្ធផលដែលអាចនឹងចាប់ផ្តើមសកម្មភាពក្នុងការកែលម្អផ្លូវជនបទ នៅក្នុងខេត្តគោលដៅចំនួន ៥ ដែលមានផ្លូវសរុបចំនួន ៣៨ខ្សែ ប្រវែងសរុបចំនួន ៣៦៥.២៤គីឡូម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានចុះកិច្ចសន្យា សាងសង់ជាមួយក្រុមហ៊ុនកូរ៉េឈ្មោះ ILSUNG Construction Co., Ltd។

តាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទសកម្មភាពនៃ ការកែលម្អផ្លូវជនបទគ្រោងនឹងចាប់ផ្តើមនៅក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ហើយនិងគ្រោងបញ្ចប់ ទាំង ៣៨ ខ្សែនៅក្នុងខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm