សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់ និងប្រឆាំងអំពើជួញដូរមនុស្ស

2024/12/12 06:15:02 pm        129

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងឲ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្ស ហើយត្រូវបង្ការទប់ស្កាត់រាល់ ល្បិចកលទាំងឡាយណា របស់ឧក្រិដ្ឋជនគ្រប់រូបភាពទាំងអស់ផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាតនូវ អំពើជួញដូរ​មនុស្សគ្រប់ប្រភេទ ខណៈបញ្ហាការជួញដូរមនុស្សនេះ ​បានកំពុងកើតឡើង​គួរឲ្យព្រួយបារម្ភ​នៅក្នុងតំបន់ ​ក៏ដូចជាសកលលោកទាំងមូលនោះ។

សម្តេច បានបន្ថែមថា បញ្ហានៃការជួញដូរមនុស្ស គឺជាមុខសញ្ញា និងជាបណ្តាញអន្តរជាតិ មិនមែន​កើតឡើងនៅតែប្រទេសកម្ពុជានោះទេ ​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលមានឆន្ទៈមុត មាំក្នុងបង្ការ ​និងទប់ស្កាត់ឲ្យខាងតែបាន ​ហើយតាម​ស្វែងរក​ចាប់​ជនល្មើសមក​ផ្ដន្ទាទោស​ឲ្យបានផងដែរ។

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានថ្លែង​អំណរគុណ​ចំពោះ​ភាគីពាក់ព័ន្ធទាំងអស់ ​ទាំងរដ្ឋ និងឯកជន ​ទីភ្នាក់ការអង្គការសហប្រជាជាតិ រួមទាំង​អង្គការសង្គមស៊ីវិល ដែលជានិច្ចកាលបាន​រួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់​អំពើ​ជួញដូរមនុស្ស​គ្រប់ទម្រង់ និងបានជួយសង្រ្គោះជនរងគ្រោះ​ក្នុងករណី​ជួញដូរមនុស្ស​នាពេល​កន្លងមកដែរ។

ជាមួយគ្នានោះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ​ដល់ភាគីទាំងអស់​ដែល​បានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ក្នុងការ​រិះរក​គ្រប់មធ្យោបាយ​ ដើម្បីទប់ស្កាត់ បង្រ្កាប ​និងផ្តល់កិច្ចការការពារជនរងគ្រោះទាំង ស្រ្តី បុរស កុមារ ព្រមទាំង​បានចូលរួម​ដោះស្រាយ​បញ្ហាប្រឈមជាច្រើន របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍​ ជាពិសេស​សហគមន៍​ដែល​មាន​ភាពរងគ្រោះ ​និង​មាន​ជន​ទេសន្តរប្រវេសក៍​ ដែល​គ្មាន​សុវត្ថិភាពតែម្តង៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm