សម្តេចធិបតី ផ្តាំទៅប្រទេសមួយចំនួនចេញរបាយការណ៍ទាក់ទងការជួញដូរមនុស្ស គប្បីត្រូវមានតម្លាភាព

2024/12/12 06:34:34 pm        146

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅប្រទេសមួយចំនួន ដែលបាន​ចេញ​របាយការណ៍ទាក់ទងនឹងបញ្ហាការជួញដូរមនុស្ស នាពេលកន្លងទៅ ឬនៅពេល​អនាគត​ គប្បីត្រូវធ្វើ​ឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃ ក្នុងន័យផ្សេង ​និងទទួលយកព័ត៌មានតែម្ខាងនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រឆាំងការ​ជួញដូរ​មនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាទទួលស្គាល់ថា មានបញ្ហានៃការជួញដូរមនុស្ស ប៉ុន្តែមិនដូចរបាយការណ៍មួលបង្កាច់របស់ប្រទេសមួយចំនួននោះឡើយ ខណៈរបាយការណ៍​ទាំងនោះ គឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជា​សុទ្ធសាធ ដូច្នេះកម្ពុជា​មាន​សិទ្ធិ​ក្នុង​ការឆ្លើយតបចំពោះរបាយការណ៍មិនពិតទាំងនោះ។

ក្នុងឱកាសនោះ​សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា បញ្ហានៃការជួញដូរ​មនុស្ស​គឺជា​បញ្ហា​ស្មុគស្មាញ​យ៉ាងខ្លាំង​ ហើយ​បញ្ហានេះ​គឺបាន​កើតឡើង​តាំង​ពីយូរណាស់​មកហើយ​នៅ​ក្នុងតំបន់ ​ក៏ដូចជាពិភពលោក​យើងទាំងមូល ​គ្រាន់តែពីមុន វាធ្វើឡើងជាចំហរការទិញ​ដូរ​នូវ​ទាសករ។ ប៉ុន្តែនៅសម័យទំនើបនេះការ​ជួញដូរ​មនុស្ស​ត្រូវ​បាន​គ្រប់​ប្រទេសទាំងអស់​រួមគ្នា​ដើម្បី​ទប់ស្កាត់ ​ហើយវា​បាន​ប្រែក្លាយ​ពី​ទម្រង់​ចំហរ​ទៅជា​ទម្រង់​លួចលាក់ ​ឬហៅថា ​ទម្រង់ការ​ច្នៃប្រឌិត​ ឬ​នវានុវត្តន៍​ច្រើន។

សម្តេចធិបតី​នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ​ទម្រង់​នៃការ​ជួញ​ដូរមនុស្សនេះ ​គឺគ្មានអ្វីឲ្យច្បាស់ លាស់​នោះទេ ដោយវាបានធ្វើឡើងបន្លំជាមួយ​នឹងអ្វីមួយដែលស្របច្បាប់ ដូចជា​ករណី​រៀប​អាពាហ៍ពិពាហ៍​ ជាមួយប្តី​បរទេសជាដើម ​ពេលខ្លះ​គេបានការជាមួយយើង ក្នុងនាមជាប្តីប្រពន្ធ ប៉ុន្តែ​សម្រាប់ដល់ប្រទេសគេ បែរជាបុរសជាប្តីនោះ យកស្រ្តីនោះ ទៅលក់បន្ត​ទៅអ្នកផ្សេងជាដើមនោះ ហើយ​របាយការណ៍​ខ្លះ​បានចេញ​ មក​មួលបង្កាច់​កម្ពុជា​ ថា​មានការ​ជួញដូរ​មនុស្សទៅវិញ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm