អ៊ុយក្រែន និងរុស្ស៊ី ដាក់កំហុសគ្នាទៅវិញទៅមក ជុំវិញការវាយប្រហារលើរថយន្តរបស់ទីភ្នាក់ងារ IAEA

2024/12/12 07:08:25 pm        136

ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានដាក់កំហុសគ្នាទៅវិញទៅមក ជុំវិញការវាយប្រហារលើយានយន្តមួយគ្រឿង ដែលបានកើតឡើងនៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ រថយន្តនោះ កំពុងដឹកបុគ្គលិករបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។

រុស្ស៊ី បានដណ្តើមយកការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បន្ទាប់ពីបានឈ្លានពានចូលអ៊ុយក្រែន។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បាននឹងកំពុងបញ្ជូនបុគ្គលិកទៅត្រួតពិនិត្យសុវត្ថិភាពនៅរោងចក្រនុយក្លេអ៊ែរនោះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាយានដ្រូនរបស់រុស្ស៊ី បានវាយប្រហារលើក្បួនរថយន្តរបស់ទីភ្នាក់ងារ IAEA ។ រូបថតមួយសន្លឹកដែលបានបង្ហោះនៅលើគណនីរបស់ លោក Zelenskyy បង្ហាញពីរថយន្តដែលបានរងការខូចខាត ប៉ុន្តែ លោកបាននិយាយថា ពុំមានអ្នករងរបួសទេ។

លោក Zelenskyy បាននិយាយថា រុស្ស៊ី ដឹងយ៉ាងច្បាស់ពីអ្វីដែលពួកគេកំពុងធ្វើ និងធ្វើសកម្មភាពដោយចេតនា។ លោក បានអំពាវនាវឲ្យមាន«ការឆ្លើយតបច្បាស់លាស់ និងមិនរួញរា» ពីសហគមន៍អន្តរជាតិ។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ថា អ៊ុយក្រែន បានវាយប្រហារទៅលើរថយន្តនោះ។

អគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយថា រថយន្តទីភ្នាក់ងារផ្លូវការមួយគ្រឿងបានរងការវាយប្រហារ និងខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងពេលក្រុមការងាររបស់ទីភ្នាក់ងារ IAEA ដែលធ្វើការនៅរោងចក្រនុយក្លេអ៊ែរ កំពុងត្រូវបានប្តូរវេន។ លោក Grossi និយាយថា ការវាយប្រហារទៅលើអ្នកដែលព្រួយបារម្ភចំពោះសុវត្ថិភាព និងសន្តិសុខនៅរោងចក្រថាមពលនុយក្លេអ៊ែរ គឺ «មិនអាចទទួលយកបានជាដាច់ខាត» ប៉ុន្តែ លោក ពុំបាននិយាយថា អ្នកណា ជាអ្នកទទួលខុសត្រូវចំពោះឧបទ្ទវហេតុ នេះទេ។




អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm