មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រែក្លាយទៅ​ជាគ្រឹះស្ថាន​សាធារណៈរដ្ឋបាល

2024/12/12 08:35:13 pm        184

ចាប់ផ្តើមដំណើរការចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០២៤នេះ ការិយាល័យស្រាវជ្រាវ នៃ​នាយកដ្ឋានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវ​បាន​ប្រែ​ក្លាយ​ជា​មន្ទីរ​ពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) របស់រដ្ឋ ដើម្បី​ពង្រីក​វិសាល​ភាព​សេវាកម្ម និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះវឌ្ឍនភាពឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​របស់ប្រទេសកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យដំណើរការមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០២៤នេះ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា មន្ទីរពិសោធន៍ជាតិនេះ បាន​ប្រែ​ក្លាយទាំងសេវា និងឯករាជ្យភាព ដែលមានអាណាព្យាបាលចំនួន ២ គឺក្រសួង​ឧស្សា​ហកម្ម​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអាណាព្យាបាលផ្នែកបច្ចេកទេស និង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ។ មន្ទីរពិសោធន៍នេះនឹងផ្តល់ទំនុកចិត្តកាន់តែមានប្រសិទ្ធិភាពជាងមុនបន្ថែមទៀតដល់វិស័យឯកជន និងបរទេស ដែលត្រូវការលទ្ធផលពិតប្រាកដ។

ក្នុងឱកាស​នោះ​ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ការងារកិច្ចសហប្រតិបត្តិការ រវាងមន្ទីរ​ពិសោធន៍​ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរពិសោធន៍សាធារណៈ និង​ឯក​ជន​ផ្សេង​ៗ​ទៀត ដើម្បីជាការបំពេញគ្នាទៅវិញទៅមកតាមរយៈសេវា ជំនាញ ធនធាន និងសុវត្ថិភាព ដើម្បី​ដោះស្រាយបញ្ហាប្រឈមទូទៅ ពិសេសសម្រួលដល់ការអភិវឌ្ឍ ការអនុវត្ត​វិធីសាស្រ្ត​ធ្វើ​តេស្ត​ពី​ស្តង់​ដាររួមមួយដោយធានាថា លទ្ធផលអាចប្រៀបធៀបបាន មានស្តង់ដារខ្ពស់ដូចគ្នា មាន​ភាព​ស៊ី​សង្វាក់គ្នា មានការទទួលស្គាល់ពីស្ថាប័នផ្សេងៗក្នុងតំបន់ ឬស្ថាប័នអន្តរជាតិ ដើម្បី​លើក​គុណ​តម្លៃ​នៃ​ការទទួលស្គាល់ឲ្យបានទូលំទូលាយចំពោះសេវាតេស្តពិសោធន៍ជារួមនៅកម្ពុជា។

លោកស្រី យក់ សុគន្ធស្រីរតន៍ នាយកមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​បញ្ជាក់ថា មន្ទីរពិសោធន៍ជាតិនេះ មានចក្ខុវិស័យផ្តល់សក្តានុពលដល់ការច្នៃប្រឌិត ធានា​គុណ​ភាព និងផ្តល់នូវការប្រកួតប្រជែង តាមរយៈការធ្វើតេស្ត និងការវិភាគ ដែលអាចទុកចិត្តបាន និង​ច្បាស់លាស់ក្នុងការជំរុញក្នុងការអភិវឌ្ឍឧស្សាហកម្ម សិប្បកម្មខ្នាតតូច និងមធ្យម ក្នុង​ការ​ប្រកួត​ប្រជែងលើឆាកជាតិ និងអន្តរជាតិ។ លោកស្រីបានប្តេជ្ញាថា នឹងធ្វើការអភិវឌ្ឍ និង​ពង្រីក​សមត្ថភាព​មន្ទីរពិសោធន៍ ក្នុងការផ្តល់​សេវាកម្ម​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ក្នុង​ការ​ធ្វើ​តេស្ត​វិភាគ​ទៅ​តាម​តម្រូវ​ការ​ក្នុងទីផ្សារ ហើយកសាងសមត្ថភាព និងចូលរួមយ៉ាង​សកម្ម​ក្នុង​ការ​កសា​ង​គ្រឹះ​ស្ថាន​សារធារណៈ​រដ្ឋ​បាលមួយនេះឱ្យមានភាពរីកចម្រើនទៅមុខបន្តទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm