ជនជាប់ចោទ៣នាក់ ត្រូវបានប្រកាសសាលក្រមផ្តន្ទាទោសជាប់ពន្ធនាគារពី៣ទៅ៤ឆ្នាំ និងពិន័យប្រាក់ពី៦ទៅ១០លានរៀល

2024/12/12 08:39:57 pm        255

កំពង់ឆ្នាំង៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអោយដឹងថា ជនជាប់ចោទ៣នាក់ត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រកាសសាលក្រមព្រហ្មទណ្ឌលេខ៨០ ឆ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយបានសម្រេចផ្តន្ទាទោសជនជាប់ចោទ២នាក់ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ពិន័យជាប្រាក់១០លានរៀល និងម្នាក់ទៀតផ្តន្ទាទោស៣ឆ្នាំ ពិន័យជាប្រាក់៦លានរៀល។

 លោក ហុង គឹមហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងបានបន្តថា៖ នៅថ្ងៃនេះ សាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រមលើជនជាប់ចោទទាំង៣នាក់ ក្នុងបទបំផ្លាញ, គៃបំបាត់ និងកាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹក និងអំពើសមគំនិត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ស៊ិន ច័ន្ទសុភ័ក្រ្ត ចៅក្រម, លោក វ៉ែន កែវសារឿត ក្រឡាបញ្ជី និងមានការចូលរួមពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន៥រូប រួមនិងមេធាវីការពារក្តីអោយជាប់ចោទផងដែរ។

ក្នុងនោះជនជាប់ចោទ២រូប (១រូបជាអាជីវករ និង១រូបទៀតជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង) ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទ បំផ្លាញ, គៃបំបាត់ និងកាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹក ប្រព្រឹត្តិនៅចំណុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីកំឡុងខែមីនា ឆ្នាំ២០២៤ តាមមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៩៨ចំណុច១នៃច្បាប់ស្តីពីជលផល។ រីឯជនជាប់ចោទ១រូបទៀត ជាអភិបាលរងស្រុកកំពង់លែង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៦លានរៀល ក្នុងអំពើសមគំនិតពីបទបំផ្លាញ, គៃបំបាត់កាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹក ប្រព្រឹត្តិនៅចំណុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ តាមមាត្រា៩៩ មាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៩៨ចំណុច១នៃច្បាប់ស្តីពីជលផល។ ចំពោះវត្ថុចាប់យកមួយចំនួន ត្រូវបានតុលាការសម្រេចរឹបអូស និងមួយចំនួនទៀតត្រូវបានប្រគល់អោយម្ចាស់ដើមវិញ ។

 កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចូលរួមទប់ស្កាត់ ថែរក្សាព្រៃលិចទឹក កុំអោយមានការបំផ្លាញតទៅទៀត ក្រោយពីសម្តេចដឹងថា ព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាច្រើនពាន់ហិកតារងការបំផ្លាញពីក្រុមជនល្មើស។ ក្រោយពីសម្តេចធិបតីមានប្រសាសន៍រួច អាជ្ញាធរខេត្តកំពង់ឆ្នាំង អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានសហការបង្ក្រាបបទល្មើសនេះបានចំនួន២ករណី និងចាប់បានជនល្មើសបំផ្លាញព្រៃលិចទឹកចំនួន៥នាក់ ផ្តន្ទាទោសតាមនីតិវិធី ហើយមួយចំនួនទៀតកំពុងរត់គេចខ្លួនផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        117
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm