ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនការស្ថាបនាផ្លូវ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋ

2024/12/12 09:40:58 pm        299

កណ្ដាល៖ ផ្លូវជនបទ ដែលតភ្ជាប់ពីតំបន់មួយទៅតំបន់មួយជាច្រើនពាន់ខ្សែ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនា ជួសជុល និងកែលម្អជាបន្តបន្ទាប់ ពីព្រោះផ្លូវ គឺស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

 ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ ដើម្បីវាយតម្លសលើការងារផ្លូវបេតុង និងក្រាលកៅស៊ូចំនួន ៣គម្រោង និងសំណេះសំណាលជាមួយពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវជាសរសៃរឈាមដ៏សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគពីបរទេស ដែលងាយស្រួលក្នុងការធ្វើដំណើរ ការដឹកកសិផល និងការដឹកទំនិញ ឆ្ពោះទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ។

 ឯកឧត្តមបណ្ឌិត បានបន្តថា ដោយសារផ្លូវមានសារសំខាន់ និងជួយយឺតយោងនូវវិស័យសេដ្ឋកិច្ចនេះហើយ ទើបរាជរដ្ឋាភិបាលតាំងពីអាណត្តិមុន តមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែបញ្ចូលការអភិវឌ្ឍន៍ផ្លូវ ទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនការអភិវឌ្ឍផ្លូវ ដែលប្រែក្លាយពីផ្លូវដី ទៅជាផ្លូវគ្រួសក្រហម ផ្លូវកៅស៊ូ និងផ្លូវបេតុងជាដើម ។

 ឯកឧត្តមលេខាធិការ បានបន្ថែមថា ដូចនេះ សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពេលទទួលបានផ្លូវថ្មីហើយ ក៏សូមជួយចូលរួមថែទាំ ដើម្បីបានប្រើប្រាស់យូរអង្វែង តាមរយៈការមិនដឹកលើសទម្ងន់ មិនកាប់គាស់ ឬចាក់ដីផ្ទះខ្ពស់ជាងផ្លូវជាដើម ហើយអាជ្ញាធរមូលដ្ឋានក៏ត្រូវសហការទប់ស្កាត់ការដឹកលើសទម្ងន់នេះផងដែរ ។

 គួរបញ្ជាក់ថា ផ្លូវដែលក្រុមការងារអន្តរក្រសួងចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃទាំង៣គម្រោង គឺគម្រោងទី១. ការងារស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែងជាង ២ពាន់ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, គម្រោងទី២. ការងារជួសជុលផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ មាន៣កំណាត់ ប្រវែងសរុប១ពាន់ម៉ែត្រ ស្ថិតក្នុងនៅភូមិរ៉ា ឃុំត្បែងខ្ពស់ និងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងគម្រោងទី៣. ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ ៥០០ម៉ែត្រ ស្ថិតនៅភូមិ អន្លង់ព្រីង ទៅភូមិទែន ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ គម្រោងស្តារឡើងវិញនេះដឹកនាំអនុវត្តដោយឧត្តមសេនីយ៍ទោ សោម សុដេត នាយករង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm