សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា

2024/12/12 10:12:56 pm        91

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តម នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាក្នុងពេលឆាប់ៗនេះ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីជោគជ័យធំៗមួយចំនួន នៃការបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅក្នុងនោះមានដូចជា ការសម្របសម្រួលនៅក្នុងការអនុវត្តគម្រោងផ្តល់ជំនួយ២៥លានដុល្លាររបស់ប្រទេសវៀតណាម ក្នុងការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលបានដាក់សម្ពោធកាលពីពេលថ្មីៗមកនេះ ការសម្រួបសម្រួលព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីចុងខែវិច្ឆិកា ប្រកបដោយផ្លែផ្កា និងការសម្របសម្រួល ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅខេត្តត្រាវិញ ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗ ព្រមទំាងការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ត្រិន ថាញ់មិនប្រធានរដ្ឋសភាវៀតណាម មកកម្ពុជាកាលពី ចុងខែវិច្ឆិកានេះ ផងដែរ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ក៏បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរួមសហការ បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនឯកឧត្តមក៏ដូចជាស្ថានទូតវៀតណាមនៅកម្ពុជា ក្នុងការបំពេញភារកិច្ច ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទំាងពីរដែលមានការរីកចម្រើនគ្រប់វិស័យគ្រប់កម្រិត ឈរលើស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ ការជឿជាក់និងទុកចិត្តគ្នាទៅវិញទៅ ហើយបាននាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រទេសជនទំាងសងខាងជាបន្តបន្ទាប់។

សម្តេចប្រធានរដ្ឋសភានិងឯកឧត្តម ង្វៀន ហ៊ុយតាំង សម្តែងក្តីសប្បាយរីករាយនិងមោទនភាពចំពោះសមិទ្ធផលនិងផលប្រយោជន៍ជាច្រើនដែលបានកើតមានឡើងតាមរយៈទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទំាងពីរកម្ពុជានិងវៀតណាម ដូចជាវិស័យពាណិជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។ នៅក្នុងនោះទំហំពាណិជ្ជកម្មប្រទេសទំាងពីររំពឹងថានឹងសម្រេចបាន១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តម ឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមនៃប្រទេសទំាងពីរនិងបានគូសបញ្ជាក់ថាជោគជ័យរបស់កម្ពុជាក៏ជាជោគជ័យរបស់វៀតណាម។ ដូចគ្នានេះ ជោគជ័យរបស់វៀតណាម ក៏ជាជោគជ័យរបស់កម្ពុជាដែរ។

សម្តេចប្រធានរដ្ឋសភាបានស្នើដល់ ឯកឧត្តម ង្វៀន ហ៊ុយតាំង បន្តភ្ជាប់ទំនាក់ទំនងចូលរួមពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៀតទោះបីឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាហើយក្តី។ សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ត្រៀមខ្លួន និងរង់ចាំធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់មិត្តវៀតណាម ដើម្បីបន្តជំរុញសម្រេចគោលដៅរួម ឱ្យសម្រេចបាននូវវិបុលភាពដែលមិនសម្រាប់តែប្រជាពលរដ្ឋនៃប្រទេសទំាងពីរប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋជាសកលផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        196
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm