ធនាគារ ADB គាំទ្រវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរក្នុងកសាងធនធានយុវជន

2024/12/12 10:24:07 pm        175

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគាំទ្រវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ក្នុងការកសាងធនធានយុវជនពង្រឹងសមត្ថភាពជំនាញ។

លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារធនាគារ ADB និងក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងដំណើរទស្សនកិច្ច លោកស្រី Jyotsana Varma មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងការអនុវត្តគម្រោងជំនាញដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ធនាគារ ADB បានគាំទ្រវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសអង្គរ ដើម្បីបណ្តុះបណ្តាលអ្នកបច្ចេកទេស ដែលមានសមត្ថភាពដើម្បីសម្រេចបានអាត្រាទទួលបានការងារខ្ពស់ និងជំនាញបច្ចេកទេសស្របនឹងទីផ្សារ។ លើសពីនេះ លោកស្រី Jyotsana Varma បានលើកឡើងពីសារៈសំខាន់នៃតំរូវការអ្នកជំនាញក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។

យុវជនឱ្យដឹងដែរថា បន្ទាប់ពីរៀនជំនាញចប់ នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ពួកគេទទួលបានការងារធ្វើ និងទទួលបានប្រាក់ខែសរម្យអាចផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបានធូរធារ។ បន្ថែមលើនេះ យុវជនបានអរគុណដល់ ធនាគារ ADB ដែលបានគាំទ្រដល់វិទ្យាស្ថានពហុបច្ចេកទេសអង្គរ និងបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ពួកគេរៀនជំនាញចប់។

គួរបញ្ជាក់ដែរថា គម្រោងជំនាញដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង បានវិនិយោគថវិការសរុបចំនួនប្រមាណ៨៨,២៣លាន ក្នុងនោះថវិការ៦០លានដុល្លាពីធនាគារ ADB ជិត២០លានដុល្លាជាសហហិរញ្ញប្បទានពីទីភ្នាក់ងារងារអភិវឌ្ឍន៍បារាំង និង៨,៣១លានដុល្លាពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងបានដំណើរការចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ រហូតដល់ខែតុលា ឆ្នាំ២០២៦ ផ្តោតលើការអនុវត្តដូចជា៖ពង្រឹងគុណភាពកម្មវិធី TVET ក្រោយមធ្យមសិក្សានៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន ៥រួមមាន៖វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (នៅខេត្តសៀមរាប) វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (នៅខេត្តបាត់ដំបង) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ក្នុងរាជធានីភ្នំពេញ) សួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (ក្នុងរាជធានីភ្នំពេញ) និង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង(នៅខេត្តស្វាយរៀង) ព្រមទាំងដោះស្រាយគម្លាតជំនាញ និងកង្វះជំនាញក្នុងវិស័យឧស្សាហកម្ម តាមរយៈកម្មវិធីសិក្សាផ្អែកលើការងារ និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញសាកល្បងជាដើម។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm