គណៈទន្តពេទ្យកម្ពុជា រៀបចំសិក្ខាសាលផ្សព្វផ្សាយនូវដែនកំណត់បទដ្ឋាន និង និយាមវិជ្ជាជីវៈដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅខេត្តកំពង់ឆ្នាំង

2024/12/12 10:48:07 pm        158

កំពឆ្នាំង៖ គណៈទន្តពេទ្យកម្ពុជា នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះសហការជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈបទដ្ឋាន និងនិយាមវិជ្ជាជីវៈ ទន្តសាស្ត្រ ដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅខេត្តកំពង់ឆ្នាំង។ ក្រោមការអធិបតីភាព លោកសាស្រ្តាចារ្យ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក វេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង ក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ, រួមទាំងទន្ដពេទ្យជាច្រើនរូបមកពីខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និង ខេត្តកំពង់ស្ពឺ ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយល់កាន់តែច្បាស់អំពីនីតិវិធីនិងនិយាមវិជ្ជាជីវៈ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តស្របតាមច្បាប់របស់គណទន្តពេទ្យនៅកម្ពុជា  ។ 

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ទៀតថា កន្លងមកនៅខេត្តកំពង់ឆ្នាំងតែងតែបានយកចិត្តទុកដាក់ និង ផ្សព្វផ្សាយនូវដែនកំណត់បទដ្ឋាន និង និយាមវិជ្ជាជីវៈដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅខេត្តកំពង់ឆ្នាំងឱ្យយល់ដឹង និងពង្រឹងនូវការអនុវត្តបានល្អនូវក្រមសីលធម៌វិជ្ជាជីវៈទាំងវិស័យឯកជន សាធារណៈរបស់រដ្ឋ ។

លោកសាស្រ្តាចារ្យ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានបញ្ជាក់ថា បទដ្ឋាន និងនិយាមវិជ្ជាជីវៈ ជាឯកសារគតិយុត្តិសម្រាប់ដឹកនាំ និងការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ ដែល ពិពណ៌នាអំពីកម្រិតអប្បបរមា នៃការប្រតិបត្តិដែលអាចទទួលយកបានរបស់អ្នកប្រកបវិជ្ជាជីវៈ ជាខ្នាតវាស់វែងសម្រាប់ទន្តពេទ្យម្នាក់ៗ ប្រើប្រាស់ក្នុងការវាយតម្លៃលើ ការប្រតិបត្តិរបស់ខ្លួនផងដែរ។ 

បទដ្ឋាន និងនិយាមវិជ្ជាជីវៈរួមមាន បង្ហាញទៅសាធារណជននូវកម្រិតអប្បបរមា នៃការពិនិត្យព្យាបាល ថែទាំសុខភាព មាត់ធ្មេញមានគុណភាព និងសុវត្ថិភាព ។ ជាឧបករណ៍សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃការប្រកបវិជ្ជាជីរៈទន្តសាស្ត្រ ។ ផ្តល់ការបង្ហាញផ្លូវក្នុងការរៀបចំកម្មវិធីសិក្សាផ្នែកទន្តសាស្ត្រ។ ប្រើប្រាស់ជាគម្រោងការក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។

លោកសាស្រ្តាចារ្យ ប៉ូច សុភារ័ត្ន បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈត្រូវ រួសរាន់ចុះបញ្ជិកា ស្នើសុំអាជ្ញាបណ្ណឱ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។ហើយទន្តពេទ្យដែលប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ត្រូវគោរពក្រមសីលធម៌ទន្តពេទ្យ និងត្រូវស្វែងយល់ពីឯកសារគតិយុត្តនានា ពិសេសច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ។ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់សេវាខុសច្បាប់ សេវាដែលផ្តល់ដោយអ្នកដែលគ្មានសញ្ញាបត្រទទួលស្គាល់ដោយក្រសួងសុខាភិបាល ឬក្រសួងអប់រំយុវជន និងកីឡា។ ត្រូវផ្តល់ការព្យាបាល ជូនប្រជាពលរដ្ឋដោយផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ គុណធម៌ សមធម៌ និងគិតពីសុខមាលភាពប្រជាពលរដ្ឋជាចម្បង៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        154
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm