ប្រជាពលរដ្ឋ៨ភូមិ ក្នុងឃុំពង្រ ស្រុកចុងកាល់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ក្នុង​រយៈពេលខ្លីខាងមុខ

2024/12/12 11:24:14 pm        347

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៨ភូមិ ជិត២០០០ខ្នងផ្ទះ រស់នៅក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់នាពេលឆាប់ៗនេះ ខណៈក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយទឹកស្អាត ក្រុងសំរោង ខេត្តឧត្តរមានជ័យ បាននឹងកំពុងចាប់ផ្តើមធ្វើការដាក់ពង្រាយតភ្ជាប់បណ្តាញទុយោទឹកចូលតាម ខ្នងផ្ទះជាបណ្តើរៗហើយនោះ នាព្រឹកថ្ងៃទី១២ធ្នូឆ្នាំ២០២៤នេះ។

អ្នកស្រី ឈន ថេន ប្រជាពលរដ្ឋរស់នៅចំណុចភូមិកណ្តោលដុំឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានសម្តែងក្ដីរីករាយ និងត្រេកអរយ៉ាងខ្លាំង ខណៈពេលនេះ ក្នុងមូលដ្ឋានរបស់គាត់ ទទួលបានការតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ហើយនោះ។

ជាមួយគ្នានោះដែរលោក លី រដ្ឋា អភិបាលស្រុកចុងកាល់ បានបញ្ជាក់ថា កន្លងមកក្នុងមូលដ្ឋាន​ស្រុកចុងកាល់ អ្នកដែលមានទឹកស្អាត​ប្រើប្រាស់​គឺ​មានចំនួនតិចតួច​សម្រាប់ក្នុងទីប្រជុំជនស្រុក ពុំមានច្រើននោះទេ។ ប៉ុន្តែមកដល់ពេលនេះ ក្នុងមូលដ្ឋានស្រុកចុងកាល់ ទាំងមូល​កំពុង​កែប្រែ​មុខមាត់ថ្មី និងមានការ​អភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់ ដោយក្នុងមូលដ្ឋាន​រស់នៅរបស់​ប្រជាពលរដ្ឋ គឺមានប្រព័ន្ធទឹកស្អាត បានតភ្ជាប់បណ្តាញនៅតាមមូលដ្ឋាននានា ជាបណ្តើរៗហើយ និងមាន ភ្លើង ផ្លូវបេតុងល្អៗ បានប្រើប្រាស់ ក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

យ៉ាងណាម៉ិញ​លោកអភិបាលស្រុកចុងកាល់ សូមថ្លែងអំណរ​អរគុណ​ដល់​ម្ចាស់អាជីវកម្មក្រុមហ៊ុន​ផ្គត់ផ្គង់ទឹកស្អាតក្រុងសំរោង ដែលជានិច្ចកាល​តែងតែ​បាន​ខិតខំ​សហការជាមួយអាជ្ញាធរ​ស្រុក​ ក្នុងការ​សម្របសម្រួល​ដល់ការតភ្ជាប់​បណ្តាញ​ទឹកស្អាត​ជូន​ដល់ប្រជាពលរដ្ឋ​ក្នុងស្រុកចុងកាល់ បានប្រើប្រាស់ផងដែរ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm