រុស្ស៊ីប្តេជ្ញាសងសឹក បន្ទាប់ពីអ៊ុយក្រែនវាយប្រហារដោយមីស៊ីល ATACMS

2024/12/12 11:36:38 pm        87

ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ បានប្តេជ្ញាសងសឹកអ៊ុយក្រែន ដោយចោទប្រកាន់ទីក្រុងគីវថា បានបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិច ទៅលើអាកាសយានដ្ឋានយោធា ក្នុងតំបន់ Rostov ភាគខាងត្បូងរបស់ខ្លួន។

នាពេលកន្លងទៅ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានគំរាមបាញ់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង នៅកណ្តាលទីក្រុងគីវ ប្រសិនបើអ៊ុយក្រែន មិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន លើទឹកដីរុស្ស៊ីដោយប្រើមីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនោះទេ។

ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ុយក្រែននេះដែរ មន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីអាចនឹងវាយប្រហារអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ ជាមួយនឹងមីស៊ីលប្រភេទថ្មី Oreshnik មួយទៀតរបស់ខ្លួន។

ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារពេញមួយយប់របស់អ៊ុយក្រែន រុស្ស៊ីបានអះអាងថា កងទ័ពរបស់ខ្លួន បានដណ្តើមយកមកវិញនូវទឹកដី នៅក្នុងតំបន់ឃើស( Kursk) ភាគខាងលិចរបស់ខ្លួន ជាកន្លែងដែលអ៊ុយក្រែនបានកាន់កាប់។

ចំណែកលោក ពូទីន បានប្រាប់នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ថា វិធីសាស្រ្ត «បំផ្លិចបំផ្លាញ» របស់ទីក្រុងគីវ បានធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពមិនអាចដំណើរការទៅមុខបានទេ។

ទីក្រុងគីវ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចាប់តាំងពីរុស្ស៊ី បានបាញ់មីស៊ីល Oreshnik ដែលមានសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ទៅលើទីក្រុង Dnipro កាលពីខែមុន ដែលជាការធ្វើឲ្យកើនឡើងភាពតានតឹងកាន់តែធំនៃជម្លោះមានរយៈពេលជិតបីឆ្នាំហើយនោះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm