ហ្ស៊កដានី និងអ៊ីរ៉ាក់ ប្តេជ្ញាពង្រឹងការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់

2024/12/12 11:40:45 pm        53

ព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្សកដានី និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាម៉េដ សៀ អាល់ ស៊ូដានី (Mohammed Shia' al-Sudani) កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងការសម្របសម្រួលរវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបណ្តាលមកពីស្ថានភាពក្នុង    តំបន់។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុង Amman ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីតម្រូវការ ក្នុងការខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីទប់ស្កាត់ការធ្លាក់ចូលទៅក្នុងភាពវឹកវរ និងការពង្រីកជម្លោះ នៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ Royal Hashemite Court។

ក្នុងជំនួបនោះ ព្រះមហាក្សត្រហ្ស៊កដានី បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ប្រទេសរបស់ព្រះអង្គចំពោះប្រជាជនស៊ីរី និងគោរពតាមឆន្ទៈរបស់ពួកគេ ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីការពារសន្តិសុខរបស់ប្រទេសស៊ីរី និងប្រជាជនរបស់ខ្លួន។

ព្រះអង្គ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចបាននូវការបញ្ចប់ជាបន្ទាន់នៃសង្គ្រាមអ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា និងបង្កើនការផ្តល់ជំនួយផ្នែកមនុស្សធម៌ និងវេជ្ជសាស្រ្ត ទ្វេដង។

ព្រះអង្គ ក៏បានព្រមានពីគ្រោះថ្នាក់ដែលបង្កឡើងដោយការបន្តអំពើហិង្សារបស់អ្នកតាំងលំនៅជ្រុលនិយមប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់វេសបែង និងការរំលោភលើទីតាំងសក្ការៈឥស្លាម និងគ្រិស្តបរិស័ទ នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម។

ទាក់ទងនឹងប្រទេសលីបង់ ព្រះមហាក្សត្រ Abdullah II បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែង ដើម្បីធានាឲ្យបានជោគជ័យនៃបទឈប់បាញ់នេះ។

មេដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ និងប្រជាជនរបស់ពួកគេ ក៏ដូចជាការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm