ក្រុមមន្ត្រី បាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ បានសម្លាប់រដ្ឋមន្ត្រីជនភៀសខ្លួនតាលីបង់ និងមនុស្សពីរនាក់ផ្សេងទៀត ជាការវាយប្រហារដ៏សាហាវបំផុតទៅលើសមាជិកម្នាក់នៃក្រុមអ្នកគ្រប់គ្រងតាលីបង់ ចាប់តាំងពីពួកគេ បានវិលត្រឡប់មកកាន់អំណាច កាលពីបីឆ្នាំមុន។
មន្ត្រីបានអះអាងថា ការបំផ្ទុះនេះ ត្រូវបានធ្វើឡើង នៅខាងក្នុងក្រសួង ដោយបានសម្លាប់លោក Khalil Haqqani ។ រូបថតផ្លូវការចុងក្រោយរបស់គាត់ បានបង្ហាញគាត់នៅក្នុងកិច្ចប្រជុំមួយ ដែលដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រី Mullah Abdul Ghani Baradar កាលពីថ្ងៃពុធ។
លោក Khalil Haqqani គឺជាឪពុកមារបស់លោក Sirajuddin Haqqani ដែលជារដ្ឋមន្ត្រីមហាផ្ទៃស្តីទី ដែលដឹកនាំបណ្តាញដ៏មានឥទ្ធិពលមួយ នៅក្នុងក្រុមតាលីបង់។
លោក Haqqani គឺជាអ្នកស្លាប់និងរងរបួសដ៏ធ្ងន់ធ្ងរបំផុតនៃការបំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាច និងជាសមាជិកគណៈរដ្ឋមន្ត្រីទី១ ដែលត្រូវបានសម្លាប់ ចាប់តាំងពីការឡើងកាន់អំណាច។ ពុំមានទាន់ការអះអាងពីការទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនេះទេ។
អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល លោក Zabihullah Mujahid បាននិយាយនៅក្នុងការបង្ហោះនៅលើ X ថា ការស្លាប់របស់លោក Haqqani គឺជាការបាត់បង់មនុស្សដែលមានសមត្ថភាពខ្ពស់ ហើយបានពណ៌នាគាត់ថា ជាអ្នកចម្បាំងដ៏វិសុទ្ធមិនចេះនឿយហត់ ដែលបានចំណាយជីវិតរបស់គាត់ ដើម្បីការពារសាសនាឥស្លាម។