រដ្ឋមន្ត្រីសុខាភិបាល ជួបពិភាក្សាការងារជាមួយប្រធានតំបន់អាស៊ី នៃសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

2024/12/13 12:08:11 am        150

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ (Benjamin M. Z. Tai) ប្រធានតំបន់អាស៊ី នៃសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ,នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។

​គោលបំណងនៃជំនួបគឺដើម្បីរាយការណ៍ពីសមិទ្ធិផលដែលសមាគមបានធ្វើលើការងារមនុស្សធម៌ ក្នុងវិស័យសុខាភិបាល នាពេលកន្លងមក ពេលបច្ចុប្បន្ន និងមានគោលដៅស្នើសុំការណែនាំពីក្រសួងសុខាភិបាល ដើម្បីជួយតម្រង់ទិសការងារមនុស្សធម៌របស់សមាគមនាពេលអនាគតក្នុងវិស័យសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវក្ដីសោមន្សរីករាយស្វាគមន៍គណៈប្រតិភូសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងបានថ្លែងនូវចំណាប់អារម្មណ៍ថា ពេលបានជួបជាមួយសមាគម ប្រៀបបីដូចជាបានជួបជុំក្រុមគ្រួសារក្នុងផ្ទះដ៏សែនកក់ក្តៅ ព្រោះតាំងពីសមាគមបានបង្កើតឡើងនៅក្នុងកម្ពុជា ឆ្នាំ១៩៩៤មក សមាគមបានចូលរួមចំណែកសហការគាំទ្រអភិវឌ្ឍវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក សមាគមបានផ្តល់ជំនួយមនុស្សធម៌ ក្នុងវិស័យសុខាភិបាល ដល់ខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ ព្រៃវែង រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅមន្ទីរពេទ្យតេជោសែន កោះធំ តាមរយៈការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ឧបករណ៍បរិក្ខារពេទ្យ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស។ លើសពីនេះទៀត ជំនួបនេះ គឺដើម្បីស្វែងយល់ពីតម្រូវការរបស់ក្រសួងសុខាភិបាល ដែលអាចជួយតម្រង់ទិស កិច្ចសហប្រតិបត្តិការរបស់សមាគម ជាមួយក្រសួងសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធផលខ្ពស់បន្ថែមទៀត។

ជំនួបនេះទទួលបានលទ្ធផលនៃកិច្ចពិភាក្សា ដោយបានឯកភាពគ្នាក្នុងការឈានទៅរកការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីសំដៅបានលទ្ធផលខ្ពស់នៃកិច្ចសហប្រតិបត្តិការ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        130
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        112
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm