លោក Blinken៖ ការដកទ័ពរបស់អាមេរិកចេញពីអាហ្វហ្គានីស្ថាន បានជួយឧបត្ថម្ភធនធានសម្រាប់អ៊ុយក្រែន

2024/12/13 01:05:37 am        61

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្លីនខិន (Antony Blinken) បានប្រាប់គណៈកម្មាធិការកិច្ចការបរទេសរបស់សភាថា ការដកទាហានអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ ២០២១ បានអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោន ជួយផ្តល់ធនធានសម្រាប់តម្រូវការផ្សេងទៀត រួមទាំងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ 

នៅពេលត្រូវបានសួរអំពីអត្ថប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនពីការដកកងទ័ពនេះ លោក ប្ល៊ីនខិន បានឆ្លើយតបថា៖«វាបានផ្តល់ឲ្យយើងនូវឱកាស ដើម្បីផ្តោតនិងផ្តល់ធនធានរបស់យើងឡើងវិញចំពោះបញ្ហាប្រឈមនាពេលនេះ ពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន រហូតដល់បញ្ហាប្រឈមជាច្រើនដែលបង្កឡើងដោយប្រទេសចិន រហូតដល់បញ្ហាជាច្រើនទៀតជុំវិញពិភពលោក ដែលយើងអាចបញ្ចេញធនធាន បង្កើនការផ្តោតការយកចិត្តទុកដាក់ និងមានពេលធ្វើអ្វីផ្សេងទៀត។

បន្ទាប់មក លោក ប្ល៊ីនខិន ត្រូវបានសួរថាតើលោក បានឃើញទំនាក់ទំនងណាមួយរវាងការដកទ័ពអាមេ  រិកចេញពីអាហ្វហ្គានីស្ថាន និងការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ប្រមុខការទូត របស់សហរដ្ឋអាមេរិកនេះ បានឆ្លើយតបថា៖«ទេ ផ្ទុយទៅវិញ ខ្ញុំគិតថា គូប្រជែងរបស់យើង រួមទាំងរុស្ស៊ី នឹងរីករាយ ប្រសិនបើយើងធ្លាក់ចុះទ្វេដង ហើយនៅតែជាប់គាំងនៅអាហ្វហ្គានីស្ថានរយៈពេល ២០ឆ្នាំទៀតនោះ។

បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសនៅនិទាឃរដូវ ឆ្នាំ ២០២១ ថាខ្លួននឹងដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន សមាជិកក្រុមតាលីបង់ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីដណ្តើមគ្រប់គ្រងប្រទេស។ នៅថ្ងៃទី ១៥ ខែសីហា ពួកគេបានដណ្តើមយកទីក្រុងកាប៊ុល ដោយគ្មានការប្រយុទ្ធគ្នា។ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានចុះចេញពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេស។ ទាហានអាមេរិក បានចាកចេញពីអាហ្វហ្គានីស្ថាន នៅដើមខែកញ្ញា ឆ្នាំ ២០២១។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        67
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm