វិមានក្រឹមឡាំង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេពុំទទួលបានការអញ្ជើញណាមួយឲ្យប្រធានាធិបតីរុស្ស៊ីលោក Wladimir Putin ទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោងសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃទី ២០ ខែមករា នោះឡើយ ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា ថ្ងៃទី ២០ ខែមករា គឺជាថ្ងៃឡើងស្បថចូលកាន់តំណែងរបស់លោក Donald Trump ខិតជិតចូលមកដល់ហើយ ។ តើលោកបានផ្ញើរលិខិតអញ្ជើញឲ្យចូលរួមពិធីស្បថឡើងចូលកាន់តំណែងរបស់លោកឬ? អត់ទេ លោកមិនបានផ្ញើរវានោះទេ ។
គួរឲ្យដឹងថា ទីភ្នាក់ងារព័ត៌មាន CBS News បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញប្រធានាធិបតីចិន លោក Xi Jinping ឲ្យចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោកនៅខែក្រោយនេះ ។
CBS បានរាយការណ៍ថា ការអញ្ជើញទៅចូលរួមពិធីឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ នៅទីក្រុងវ៉ាស៊ីនតោន បានកើតឡើងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ប៉ុន្តែវាពុំទាន់ច្បាស់នោះទេថាតើ ការអញ្ជើញនេះត្រូវបានលោក Xi ព្រមទទួលយក ឬយ៉ាងណានោះទេ ។
ដោយឡែក ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ជុំវិញការអញ្ជើញរបស់លោក Trumpឲ្យលោក Xiទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ៕


