រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍នេះ ឃើញក្រុមឧទ្ទាមស៊ីរី គ្រប់គ្រងអាកាសយានដ្ឋានយោធា នៅទីក្រុង Deir el-Zor ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ។
នៅក្នុងរូបភាពវីដេអូឃ្លីបនេះ ឃើញក្រុមឧទ្ទាមបើករថយន្តឆ្លងកាត់មូលដ្ឋានទ័ពអាកាសទីក្រុង Deir el-Zor និងបន្ទាយទាហាន រយៈពេល ១ថ្ងៃ ក្រោយមេបញ្ជាការក្រុមឧទ្ទាមលោក Hassan Abdul Ghany និយាយថា ក្រុមសកម្មប្រយុទ្ធដែលស្មោះស្ម័គ្រនឹងក្រុមគ្រប់គ្រងថ្មីរបស់ស៊ីរី ដណ្តើមបានការកាន់កាប់ទាំងស្រុងទីក្រុង Deir el-Zor ។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់កាលពីថ្ងៃពុធ លោក Ghani និយាយថា ក្រុមសកម្មប្រយុទ្ធរបស់លោកបន្តរុលទៅមុខឆ្ពោះទៅកាន់តំបន់ជាច្រើនទៀតនៅជនបទទីក្រុង Deir Az Zor ។
ការដណ្តើមគ្រប់គ្រងបាននេះដែរ គឺជាជ័យជំនះចុងក្រោយមួយនៃជ័យជំនះជាបន្តបន្ទាប់សម្រាប់ក្រុមចម្រុះរបស់កងកម្លាំងប្រឆាំង ដែលរឹបអូសបានទីក្រុងជាច្រើន រួមទាំងរដ្ឋធានីដាម៉ាស់ផងដែរ នៅក្នុងសង្រ្គាមវាយលុកដូចផ្លេកបន្ទោររយៈពេល ១២ថ្ងៃរបស់ពួកគេ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានដោយឯករាជ្យ ទីតាំងរាល់ការថតរូបទាំងអស់នៅមូលដ្ឋានទ័ពអាកាសរបស់ទីក្រុង Deir el-Zor ផែនទីផ្លូវ អគារ លក្ខណៈរចនា ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ៕