សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៤, ពូទីន ទុកការងារអាស៊ាន ជាអាទិភាពរបស់លោក

2021/10/28 11:28:16 pm        226

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ជាកិច្ចប្រជុំចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក វ៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និងប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ា មិនមានតំណែងចូលរួមនោះឡើយ។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលនេះប្រមុខរដ្ឋាភិបាលអាស៊ាន-រុស្ស៊ី បានអនុម័តទៅលើឯកសារសំខាន់ៗចំនួន៣ រួមមាន៖ ១៖ ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៉ីឆ្នាំ២០២១-២០២៥, ២៖ សេចក្តីថ្លែងការណ៍អាស៊ាន-រុស្ស៊ី ស្តីពីការកសាងតំបន់ប្រកបដោយសន្តិសុខ និងចីរភាព និង៣៖ កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៉ី លើផ្នែកដោះស្រាយ និងប្រឆាំងបញ្ហាគ្រឿងញៀនពិភពលោក។

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ដោយសារកម្ពុជាជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន និងរុស្ស៊ីនោះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញជាតំណាងឱ្យអាស៊ាន អាននូវចំណាប់អារម្មណ៍រួមរបស់អាស៊ាននៅក្នុងកិច្ចប្រជុំនេះ ទៅកាន់លោកប្រធានាធិបតីរុស្ស៊ី។

ក្នុងចំណាប់អារម្មណ៍នោះ បានគូសរំលេចលើបញ្ហាសំខាន់ៗមួយចំនួន។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ, អាស៊ានយល់ថា ស្របពេលពិភពលោក បានឈានចូលក្នុងយុគសម័យថ្មីនៃបច្ចេកវិទ្យា, ការកសាងភាពជាដៃគូដ៏ជិតស្និទ្ធ និងរឹងមាំ ដើម្បីដោះស្រាយបញ្ហារួមនៅក្នុងវិស័យនេះ គឺពិតជាមានសារសំខាន់។ ក្នុងន័យនេះ អាស៊ានសូមសម្តែងនូវការពេញចិត្តចំពោះការរៀបចំកិច្ចសន្ទនាបច្ចេកវិទ្យា, គមនាគមន៍ និងព័ត៌មានអាស៊ាន-រុស្ស៊ីលើកទី១។

ជាមួយគ្នានេះ អាស៊ានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រុស្ស៊ី ក្នុងការផ្ដល់វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដល់អ្នកជំនាញមកពីបណ្តាប្រទេសសមាជិកអាស៊ាន និង លើកទឹកចិត្តឱ្យរុស្ស៊ី បណ្តុះបណ្តាលបន្ថែមទៀត។ អាស៊ានរំពឹងថា នឹងទទួលការគាំទ្រពីរុស្ស៉ី ចំពោះចក្ខុវិស័យអា ស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងពិចារណាលទ្ធភាពសហប្រតិបត្តិការលើវិស័យអាទិភាពផ្សេងទៀតរបស់អា ស៊ាន ។

នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, អាស៊ាន និង រុស្ស៉ី ត្រូវអនុវត្តឱ្យបានពេញលេញនូវ ផែនទីបង្ហាញផ្លូវដែលត្រូវបានកែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-រុស្ស៊ី និងកម្មវិធីការងារពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ ជាពិសេសការវិនិយោគ នៅក្នុងវិស័យម្ហូបអាហារ, កសិកម្ម, ការដឹកជញ្ជូន, ថាមពល និងទេសចរណ៍។ ស្របជាមួយនិងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលបច្ចេកវិទ្យានឹងដើរតួនាទីសំខាន់, អាស៊ានសូមស្វាគមន៍គំនិត ផ្ដួចផ្តើមរបស់រុស្ស៊ី ក្នុងការកំណត់យកឆ្នាំ២០២២ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា អាស៊ាន-រុស្ស៊ី។

អាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះការងាររបស់រុស្ស៊ី ជាមួយនឹងគម្រោងទីក្រុងស្អាតអាស៊ាន និងសូមស្វាគមន៍សំណើគម្រោងស្តីពីនវានុវត្តន៍ទីក្រុងស្អាត និង ចីរភាព របស់អាស៊ាន-រុស្ស៊ី។ ជាមួយគ្នានេះដែរ អាស៊ានមានសេចក្តីសោមនស្ស ដែលភាគីទាំងពីរបានឯកភាពលើកតម្កើងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ដល់កម្រិតថ្នាក់រដ្ឋមន្ត្រី។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌, អាស៊ាន អរគុណរុស្ស៊ី ដែលបានផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់អ្នកជំនាញផ្នែកសុខភាព មកពីបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងឆ្នាំ ២០១៩-២០២១ និងសូមលើកទឹកចិត្តឱ្យរុស្ស៊ីជួយគាំទ្រលើវិស័យនេះបន្តទៀត ជាមួយនឹងការជួយគាំទ្រនៅក្នុងការកសាង ធនធានមនុស្សទូទៅនៅក្នុងតំបន់ ។ អាស៊ានក៏ទន្ទឹងរង់ចាំការរៀបចំរួចរាល់ និងការអនុម័តផែនការសកម្មភាព ផ្នែកអប់រំអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ ផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា រុស្ស៊ី គាំទ្រតួនាទីស្នូលរបស់អាស៊ានលើយន្តការទាំងឡាយ ដែលអាស៊ាន បានបង្កើតឡើង ដូចជាវេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា, វេទិកាតំបន់អាស៊ាន, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិបូកជាដើម។

ប្រធានាធិបតី ក៏បានលើកឡើងដែរថា លោកបានស្គាល់ប្រមុខរដ្ឋាភិបាលអាស៊ានជាច្រើន ហើយបានធ្វើការជាមួយគ្នារាប់ឆ្នាំមកហើយ ហើយលោកពិតជារីករាយចំពោះទំនាក់ទំនងដ៏ស៊ីជម្រៅរវាងអាស៊ាន និងរុស្ស៊ីនេះ។

លោកប្រធានាធិបតី បានគូសបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការអាស៊ាន និងរុស្ស៊ី គឺនៅត្រូវបន្តរក្សាសន្តិសុខ ស្ថេរភាព នៅក្នុងតំបន់។ លោកប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការងារជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន គឺជាការងារអាទិភាពសម្រាប់រូបលោក។

លោកប្រធានាធិបតី ក៏បានលើកឡើងដែរថា អ្វីដែលលោកបន្តជំរុញនោះ គឺកិច្ចប្រជុំពាក់ព័ន្ធនានារវាងអាស៊ាន និងរុស្ស៊ី។ កិច្ចប្រជុំនេះ ក៏បានលើកឡើងបញ្ហាសមុទ្រចិនខាងត្បូង និងវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ៕អត្ថបទ ៖ សុត

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm