លោក Trump រិះគន់អ៊ុយក្រែនដែលប្រើមីស៊ីលរបស់អាមេរិក វាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៊ី

2024/12/13 04:21:36 pm        438

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានរិះគន់ការប្រើប្រាស់មីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិករបស់អ៊ុយក្រែនសម្រាប់ការវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ីនៅក្នុងបទសម្ភាសន៍របស់ទស្សនាវដ្តី Time ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាការលើកឡើងដែលបង្ហាញថាលោកអាចផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលនឹងត្រូវបានគេដាក់ឈ្មោះជា បុគ្គលល្បីប្រចាំឆ្នាំ(Person of the Year)របស់ទស្សនាវដ្តីTime ថា អ្វីដែលកំពុងកើតឡើងគឺជារឿងផ្ដេសផ្ដាស់ខ្លាំងណាស់។ខ្ញុំមិនយល់ស្របដាច់ខាតចំពោះការបញ្ជូនមីស៊ីលរាប់រយម៉ាយចូលទៅក្នុងប្រទេសរុស្ស៊ី។ហេតុអ្វីយើងធ្វើដូច្នេះ? បែបនេះ បានត្រឹមតែដុតបន្ថែមភ្លើងសង្រ្គាមកាន់តែខ្លាំងទៅវិញទេ។

លោកប្រធានាធិបតី Joe Biden កាលពីខែមុនបានលុបចោលបម្រាមរបស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន ដោយបើកភ្លើងខៀវឲ្យបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយឲ្យទៅអ៊ុយក្រែនសម្រាប់ការវាយប្រហារជ្រៅក្នុងប្រទេសទឹកដីរុស្ស៊ី ជាការប៉ុនប៉ងចុងក្រោយរបស់លោកក្នុងការជំរុញទីក្រុង Kyiv ក្នុងសមរភូមិរបស់ខ្លួនទប់ទល់កម្លាំងរបស់រុស្ស៊ី។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការអង្វរពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy។ សេតវិមានបានលើកឡើងពីការដាក់ពង្រាយទាហានកូរ៉េខាងជើងចំនួន១៥.០០០នាក់នៅតាមសមរភូមិថាជាហេតុផលចម្បងដែលធ្វើឱ្យលោក Biden ផ្លាស់ប្តូរចិត្ត។

លោក Trump បាននិយាយថាលោកចង់បញ្ចប់សង្រ្គាមដែលមានរយៈពេលជិត ៣ ឆ្នាំឲ្យបានឆាប់រហ័សបំផុត ប៉ុន្តែលោកពុំបានបង្ហើបព័ត៌មានលម្អិតទេ។លោកបានប្រាប់ទស្សនាវដ្តី Time ថាលោកមាន"ផែនការល្អណាស់"ដើម្បីជួយប៉ុន្តែប្រសិនបើលោកបង្ហាញឥឡូវនេះ នោះអាចនឹងក្លាយជាផែនការគ្មានតម្លៃ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm