ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ ឆ្នាំ២០២៤

2024/12/13 05:10:35 pm        259

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ ឆ្នាំ២០២៤ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ មានមោទនភាព ចំពោះនិស្សិតខ្មែរ ដែលបាន បង្កើតឧបករណ៍ទំនើបនានា ដើម្បីបម្រើដល់សាធារណជន ក្នុងនោះមានដូចជា ការស្កេន ដើម្បីទិញ តែក្រូចឆ្មារ និងប្រព័ន្ធបញ្ជាទិញទំនើបៗនានាជាច្រើនទៀត។

-សម្ដេចធិបតី ក៏បានបង្ហាញនូវមោទន ភាព ចំពោះសិប្បករខ្មែរនានាជាច្រើន ដែលបានប្រឹងប្រែងផលិតនូវផលិតផលកែច្នៃជាច្រើនសម្រាប់ បម្រើទីផ្សារក្នុងប្រទេស និងនាំចេញ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំការតាំងពិព័រណ៍បានយ៉ាងល្អ ខណៈការរៀបនេះ បានធ្វើទំនើបកម្មច្រើន មានទាំងផលិតផលក្នុងស្រុក និងក្រៅស្រុក។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ការភ្ជាប់ទំនាក់ទំនងទីផ្សារក្នុងស្រុក និងផលិតផលក្រៅស្រុក តាមបច្ចេកវិទ្យាតាមប្រព័ន្ធអ៊ីនធឺណេត ជាកាលានុវត្តភាពដ៏ល្អ សម្រាប់អ្នកវិនិយោគ និងជាការសម្រួលពាណិជ្ជកម្មដ៏ល្អរវាងអ្នកលក់ និងអ្នកទិញ ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងពាណិជ្ជកម្មពិនិត្យឡើងវិញ ឱ្យបានត្រឹមត្រូវនូវច្បាប់លិខិត​បទដ្ឋាន​គតិយុត្តិ ​ដែលមានស្រាប់បន្តធ្វើទៅទៀត ដើម្បីអនុវត្តទៅឲ្យមានប្រសិទ្ធភាពខ្ពស់ ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បង្កើនសកម្មភាពបន្ថែមទៀត ក្នុងការនាំផលិតផលខ្មែរទៅក្រៅស្រុក ហើយគប្បីត្រូវជួបផ្ទាល់ និយាយផ្ទាល់ ជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាធ្វើឲ្យបរិយាកាសពាណិជ្ជកម្ម និងវិនិយោគពីក្រៅប្រទេសមកកម្ពុជា កាន់តែច្រើនទៀតនោះ។

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងពាណិជ្ជកម្មគប្បីបន្តពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី ហើយគប្បីត្រូវខិតខំធ្វើយ៉ាងណា នាំផលិតផលខ្មែរ យកទៅខាងក្រៅឲ្យកាន់តែច្រើន បន្ថែមទៀត ជាមួយនឹងការធានានូវគុណភាព និងប្រសិទ្ធភាព។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានមោទនភាពចំពោះការនាំចេញរបស់កម្ពុជា ដែលមានទំហំកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងដូចក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០ ២៤ នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា គឺកើនជិតហាសិបពាន់លានដុល្លារ។


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm