សម្តេចធិបតី ណែនាំឲ្យក្រសួងពាណិជ្ជកម្មត្រូវពង្រឹងទីផ្សាចាស់ និងពង្រីកទីផ្សាថ្មីសម្រាប់ផលិតផលខ្មែរ

2024/12/13 06:23:25 pm        325

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម​គប្បីបន្ត​ពង្រឹងទីផ្សារចាស់ និងត្រូវពង្រីកទីផ្សារថ្មី ​ដោយគប្បីត្រូវខិតខំធ្វើយ៉ាងណានាំផលិតផលខ្មែរ​យកទៅខាងក្រៅឲ្យកាន់តែច្រើនបន្ថែមទៀត ជាមួយនឹងការធានានូវគុណភាព និងប្រសិទ្ធភាព។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ​លើកទី១៧ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា ​ដើម្បី​លើកកម្ពស់​នូវ​ផលិតផលខ្មែរនាំទៅក្រៅស្រុក​បន្ថែមទៀតនោះ ក្រសួងពាណិជ្ជកម្មគប្បី​បង្កើន​សកម្មភាព​បន្ថែមទៀត ​ក្នុងការជួបដោយផ្ទាល់​ និយាយដោយផ្ទាល់​ជាមួយ​វិស័យ​ឯកជន។

សម្តេចធិបតី ​បានបន្ថែម​ទៀតថា​ ការប្រកួតប្រជែងទីផ្សារវាបានដើរលឿនណាស់ ដូច្នេះ​យើងត្រូវ​តែធ្វើខ្លួនឲ្យសកម្មបន្ថែម ដើម្បីធ្វើការប្រកួតប្រជែងជា​មួយគេ ​ប្រសិន​យើង​ធ្វើ​ហ្នឹង​ថ្កល់គេនឹង​ដើរលឿន​ជាង​យើងជាក់ជាមិនខាននោះឡើយ។

សម្តេចធិបតី ​នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ​ការធានានូវគុណភាព ​ និង​ការធានា​នូវទីផ្សារចាស់ ម៉ូយចាស់នេះ វាជាកិច្ចការសំខាន់ខ្លាំងណាស់​សម្រាប់កម្ពុជា​ ហើយ​ក្នុងរយៈពេលមួយ​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាលបានអនុវត្តបែបនេះ បានល្អ និងប្រសើរខ្លាំងណាស់ ជាក់ស្តែងកាលពីមុន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ដែលហៅកាត់ថា CDCគឺមានកិច្ចសហប្រតិបត្តិការជាមួយតែវិស័យឯជន​ជប៉ុន​ប៉ុណ្ណោះ (ជួបពិគ្រោះ​យោបល់ ​និងដោះស្រាយ​រាល់បញ្ហាលំបាក) តែពេលនេះយើង​បាន​ពង្រីកជាមួយប្រទេសកូរ៉េ ​ជាមួយអាមេរិក ជាមួយអឺរ៉ុបមួយឆ្នាំ រហូតដល់ពីរដងឯណោះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        122
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm