ក្រសួង​ការងារ ជំរុញ​ការលើកកម្ពស់​សុវត្ថិភាព​ការងារ​តាម​រោងចក្រ​សហគ្រាស​

2021/10/29 01:34:54 am        314


ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃនេះ បាន​ជំរុញ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់ បង្កើន​ការលើកកម្ពស់​ការងារ​នៅតាម​រោងចក្រ​សហគ្រាស​របស់ខ្លួន ជាពិសេស ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្តទៀត ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កន្លែង ធ្វើការ ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​នូវ​វិធានការ​សុខាភិបាល​។​

​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព​និង​សុខភាព​ការងារ នៅ​ព្រឹក​ថ្ងៃទី​២៨ តុលា ឆ្នាំ​២០២១​នេះ តាមរយៈ​ប្រព័ន្ធ​វីដេអូ ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បង្កើន​ការយល់ដឹង និង​កិច្ចសហប្រតិបត្តិការ​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​ស្ថាប័នរដ្ឋ អង្គការ​ជាតិ អង្គការ​អន្តរជាតិ​ជា​ដៃគូ សមាគម​និយោជក សហជីព និង​កម្មករ និយោជិត ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​បង្ការ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ និង​ជំរុញ​ការលើក កម្ពស់​បន្ថែម​ចលនា ទាក់ទាញ​ការគាំទ្រ​ផ្នែក​នយោបាយ និង​ថវិកា​ក្នុងការ​បង្ការ និង​កាត់បន្ថយ​ការបាត់​បង់ជីវិត គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​ទូទាំង​ពិភពលោក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង ជំរុញ​ម្ចាស់​រោងចក្រ សហគ្រាស​ត្រូវ​បន្ត​អនុវត្តតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​, រៀបចំ​កន្លែង​លាង​សម្អាត​ដៃ ឬ​កំប៉ុង​ទឹក​អាល់កុល ឬ​ជែ​ល​សម្រាប់​កម្មករនិយោជិត លាង​សម្អាត​ទៅតាម​ទីតាំង ដែល​ប្រើប្រាស់​រួមគ្នា ដូចជា​ច្រកចេញចូល កន្លែង​ហូបបាយ បន្ទប់ទឹក​ជាដើម​, បង្កើន​ការយកចិត្ត​ទុក​ក្នុង​ការបាញ់ សម្លាប់​មេរោគ និង​ណែនាំ​ដល់​កម្មករនិយោជិត​ឲ្យ​ពាក់​ម៉ាស់​ជាប្រចាំ និង​ប្រកាន់ខ្ជាប់​នូវ​អនុសាសន៍​ណែនាំ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ៣​កុំ ៣​ការពារ​។​ល​។​

​សូមជម្រាបថា នេះ​ជា​ឆ្នាំ​ទី​១៦ ដែល​ក្រសួង​ការងារ រៀបចំ​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ ក្រោម​កិច្ចសហការ​ផ្នែក​បច្ចេកទេស​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) តាមរយៈ​គម្រោង​លើកកម្ពស់​ស្តង់ ដា​សុវត្ថិភាព និង​សុខភាព​ការងារ ក្នុង​វិស័យ​សំណង់ (ILO-OSH) និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) និង​ក្នុង​គោលបំណង​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​ផែនការ​ឆ្លើយតប និង​វិធានការណ៍ ចាំបាច់ នានា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កន្លែងធ្វើការ​។ ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​២​ហើយ ដែល​កម្ពុជា ប្រារព្ធ​ពិធី​នេះ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm