ចិនបើកចំហការប្រាស្រ័យទាក់ទងជាមួយក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មីរបស់អាមេរិកជានិច្ច

2024/12/13 07:46:11 pm        301

ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសចិនបើកចំហរក្នុងការទំនាក់ទំនង និងប្រាស្រ័យទាក់ទងជាមួយក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកDoland Trump ជានិច្ច។

អ្នកនាំពាក្យ លោក ហ៊ី យ៉ាទុង (He Yadong) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ភាគីចិនបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក តាមរយៈយន្តការទំនាក់ទំនង និងការផ្លាស់ប្តូររវាងភាគីទាំងពីរ។

រដ្ឋបាលលោក Biden កាលពីថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថានឹងដំឡើងពន្ធលើផលិតផលចិនមួយចំនួន រួមទាំងផ្ទាំងថាមពលព្រះអាទិត្យ និងផលិតផលលោកហៈធាតុរឹងស្រដៀងប្រាក់ តង់ស្តែន(tungsten) មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅវិធីសាស្រ្តពន្ធគយរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ថាជាកំហុសដ៏ធំ និងជាគ្រោះមហន្តរាយសេដ្ឋកិច្ចសម្រាប់អាមេរិក។

លោកថា ខណៈមានជំហរប្រឆាំងរហូតមកចំពោះការដំឡើងពន្ធជាឯកតោភាគី ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនា និងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក គ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងជំរុញឱ្យមានការរីកចម្រើនប្រកបដោយស្ថិរភាព និងយូរអង្វែងក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិកដែលពង្រីកគោលគំនិតសន្តិសុខជាតិ រំលោភលើសេដ្ឋកិច្ចទីផ្សារ គោលការណ៍ប្រកួតប្រជែងដោយយុត្តិធម៌ និងការជ្រៀតជ្រែកក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិន និងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm