ប្រធានរដ្ឋសភាតួកគី៖ សម្តេចតេជោគឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជា​ទំនើប​បច្ចុប្បន្ន

2024/12/13 08:21:00 pm        352

កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគី នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា។

ជា​កិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានសម្តែងក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេច​តេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅតួកគីយេ។ ឯកឧត្តម បាន​ចាត់ទុក សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក​នៃកម្ពុជា​ទំនើប​បច្ចុប្បន្ន ហើយបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈ​ពេលដែលប្រទេសកម្ពុជា និងតួកគី ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងកាទូត។

ឯកឧត្តម បានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសម្គាល់ថា មាន​ការ​ផ្លាស់​ប្តូរ​លឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទនេះ តួកគី ផ្តល់សារៈសំខាន់ពិសេស ដល់ទ្វីបអាស៊ី ដែល​ក្នុង​នោះ មានកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានសភា បានលើកឡើងថា តួកគី នឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។ តួកគីយេបានបើកមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញ ហើយ ដោយសហការ​ជាមួយ​ទីភ្នាក់​ងារ​ជំនួយ​អភិវឌ្ឍន៍តួកគី (TIKA) បានចុះហត្ថលេខាខាងវិស័យអប់រំ សិក្សាធិការ។ ជាក់ស្តែង និស្សិត​​កម្ពុជា ២៥ នាក់កំពុង​សិក្សា​នៅ​តួកគី​ហើយ​សង្ឃឹម​ថា​នឹង​មាន​ច្រើន​ទៀត​នៅ​ពេល​អនាគត​។

ឯកឧត្តមបន្ថែមថា កម្ពុជាមានសក្តានុពលធំធេងខាងវិស័យពាណិជ្ជកម្ម ក៏ប៉ុន្តែ​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​រវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ ៣៥០ លានដុល្លារនៅឆ្នាំ២០២៤ លើ​ផែន​ការ​សម្រេចឱ្យបាន១ពាន់លានដុល្លារ។ ឯកឧត្តម បានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នា​ពេលនេះសំខាន់ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែល​ក្នុង​នោះ ​មានសន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ។

នាឱកាស​នោះសម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម ប្រធានសភាតួកគីយេ ចំពោះ​ការ​អញ្ជើញ និងស្វាគម៍យ៉ាងកក់ក្តៅ ព្រមទាំង ការលើកឡើងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ។ សម្តេច បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេច នាពេលនេះ ចំពេល នៃ​ខួប​៦៥​ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងបន្ទាប់ពី តួកគីយេ និងកម្ពុជា បានដាក់​ស្ថាន​ទូត​ទៅ​វិញទៅមក។

សម្តេចតេជោ បានអរគុណ ឯកឧត្តមប្រធានសភា ដែលបាន​លើក​សរសើរ​គុណ​សម្បត្តិ​ដឹក​នាំ​របស់​សម្តេច​យ៉ាងខ្លាំង។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី សម្តេចនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បី​កម្ពុជា​បន្ត​រក្សា​បាននូវសន្តិភាព និង ស្ថិរភាពយូរអង្វែង។ សម្តេចតេជោបានអរគុណតួកគីផងដែរ ដែល​បានបញ្ជូនអនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍តួកគី ទទួលបន្ទុកកិច្ចការបរទេស (AKP) ទៅចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា កន្លង​ទៅ​នេះ​។

សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេច ជាអ្នកផ្តល់សម្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគី។ នៅ​ក្នុងពេលបំពេញទស្សនកិច្ចការងារនៅតួកគីឆ្នាំ២០១៨ សម្តេចតេជោ និងប្រធានាធិបតី Erdoğan បានដាក់​ផែន​ការ​សម្រេច​ឱ្យ​បាន​១ពាន់​លាន​ដុល្លារ​ក្នុង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ទៅ​វិញ​ទៅ​មក​។

សម្ទុះ​កំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិន​ទាន់​ខិត​ជិត​ដល់​គោលដៅ​នៅ​ឡើយ​។ អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេច និងកិច្ចប្រឹងប្រែងរួម របស់គណបក្ស​ដឹកនាំ​ប្រទេស​ទាំង​ពីរ នឹងជំរុញផែនការនេះឱ្យបានសម្រេច ដោយផ្តល់អាទិភាព​លើ​កាលា​នុវត្តន៍​ភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បាន​ប្តូរ​យោបល់ និងទស្សនៈវិភាគលើបញ្ហាតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរ បានសង្ក​ត់​ធ្ងន់​លើ​ភាព​ចាំ​បាច់​នៃ​ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានាក្នុងសកលលោក។

សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគីយេ ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយ​សម្តេច គូសបញ្ជាក់ថា «មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និង​ការ​ចរចា»។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។ សម្តេចបានលើកទឹកចិត្តឱ្យតួកគីសម្លឹងបែរទៅទិសខាងកើត ពោលគឺ ទ្វីបអាស៊ី ហើយកម្ពុជា នឹង​សម្រប​សម្រួល​ជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគីក្លាយ​ជាដៃគូ​សន្ទនា​ពេ​ញ​សិទ្ធិ​របស់​អាស៊ាន។​ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោបានអញ្ជើញ ឯកឧត្តមប្រធាន​រដ្ឋសភាតួកគី​មក​បំពេញ​ទស្សន​កិច្ចនៅកម្ពុជា នាពេលខាងមុខ។

ឯកឧត្តមប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់សម្តេចតេជោ និង​សូម​អរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុង​ការមកបំពេញទស្សនកិច្ចនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm