មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ដឹកនាំកសិករចុះទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ដាំដុះបន្លែ និងស្វែងរកទីផ្សារ

2021/10/29 03:52:26 pm        85

កំពង់ធំ៖ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ដឹកនាំកសិករចុះទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ដាំដុះបន្លែក្នុងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) និងស្វែងរកទីផ្សារបន្ថែម។

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១, មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ដឹកនាំតំណាំងកសិករចំនួនប្រាំក្រុមផលិតចុះទស្សនកិច្ចសិក្សាបផ្លាស់ប្តូរបទពិសោធន៍ដាំដុះ និងបង្កើតទីផ្សារ។ លោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ លើកឡើងថា សកម្មភាពនៃការចុះទស្សនកិច្ចសិក្សារបស់តំណាងកសិករក្នុងក្រុមផលិត គឺធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់កសិករបានសិក្សាស្វែងយល់បន្លែមពីវិធីដាំដុះ ពីការជ្រើសរើសពូជ ការកែលម្អរដី និងបង្កើតទីផ្សារបន្លែមផងដែរ។ លោកបន្តថា ដំណើរទស្សនៈកិច្ចនេះ មានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងតំណាងក្រុមផលិតចំនួន ០៥ក្រុមផលិត(ក្រុមបន្លែសេរីវង្ស,ល្វាជោម,អូរំដេង,ប្រម៉ាត់ដី និងក្រុមផលិតកំពង់សំរោង)សរុប ៣៦នាក់ ស្រី ១៥នាក់ បានទទួលបទពិសោធន៍លើខ្សែច្រវាក់តម្លៃបន្លែ ដែលស្ថិតនៅក្នុងក្រុមផលិតចម្រើនជីវភាព ភូមិ អណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

 ជាមួយនេះដែរលោកស្រី ឡុញ ធារ៉ា ប្រធានសហគមន៍ចម្រើនជីវភាព លើកឡើងថា ក្រៅពីតួនាទីជាប្រធានសហគមន៍លោកស្រីគឺអ្នកប្រមូលទិញបន្លែពីកសិករក្នុងក្រុម ដើម្បីនាំទៅលក់លើទីផ្សារ ក្នុងស្រុក។ ការធ្វើដូច្នេះ ដើម្បីប្រាកដថា បន្លែដែលបងប្អូនកសិករដាំក្នុងគម្រោង ឬសហគមន៍ចម្រើនជីវភាព មានទាំងគុណភាព និងតម្លៃសមរម្យ។

 លោក ស្រី ស៊ីថា ប្រធានសហគមន៍បុស្សម្កាក់ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លើកឡើងដែរថា ដំណើរទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ បានទទួលចំណេះដឹងថ្មីៗ ពីការផលិតកម្មបន្លែតាមបច្ចេកទេស យល់ដឹងពីការរៀបចំដី,ការជ្រើសរើសពូជបន្លែ,អាយុកាលបន្លែក្នុងការប្រើប្រាស់ថ្នាំ,ការរៀបចំដី, ការៀបចំតប្រព័ន្ធទ្រីប ការរៀបចំជីកំប៉ុសធម្មជាតិ យល់ដឹងបន្ថែមពីការថែរទាំដំណាំនៅពេលមានជំងឺ យល់ដឹងបន្ថែមពីដំណើរការផលិតកម្មបន្លែ( ស្ពៃ,សណ្តែកគួរ,ត្រសក់ទ្រើង,ដំឡូងជ្វា,ប៉េង់ប៉ោះឈឺរី) ជាពិសេសនោះកសិករយល់ដឹងបន្ថែមពីដំណោះស្រាយបញ្ហាទីផ្សារ ការរៀបចំផែនការផលិតសម្រាប់ផ្គត់ផ្គងដល់ផ្សារទំនើប និងការអនុវត្តន៍ទីផ្សារកិច្ចសន្យាទិញ-លក់ជាមួយអ្នកប្រមូលទិញជាដើម។

លោកបន្ថែមថា កសិករក្នុងសហគមន៍របស់លោកមានកសិករសរុបចំនួន៨៣គ្រួសារ ដែលកសិករទាំងអស់ដាំដុះភាគច្រើន គឺប្រភេទបន្លែផ្លែ និងបន្តនាំទៅកាន់ទីផ្សារដោយខ្លួនឯង! ប៉ុន្តែចំណុចដែលសហគមន៍របស់លោកផ្តោតសំខាន់កន្លងមក គឺក្រុមកសិករតែងតែផ្តល់បទពិសោធន៍ថ្មីទៅវិញទៅមកដែលធ្វើកសិករមានចំណេះដឹងបន្ថែមក្នុងដាំដុះទទួលបានភាពជោគជ័យ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm