ប្រជាពលរដ្ឋបន្តនាំគ្នាទៅទិញត្រីធ្វើប្រហុក ផ្អក ខណៈឆ្នាំនេះបរិមាណត្រីមានការកើនឡើង

2024/12/13 09:38:07 pm        635

ខណៈឆ្នាំនេះ បរិមាណត្រីមានការកើនឡើង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តា​ខេត្តនានា បាននាំគ្នាទៅទិញត្រីធ្វើប្រហុក ផ្អក នៅទីតាំងគីឡូម៉ែត្រលេខ៩ ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពេលមកទិញត្រីនៅគីឡូម៉ែត្រលេខ៩ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានប្រាប់BTVឱ្យដឹងថា ឱ្យតែដល់រដូវប្រមូលផលនេសាទពួកគេតែងតែនាំគ្នាមកទិញត្រីធ្វើប្រហុក ផ្អក ទុកហូប ព្រោះការធ្វើប្រហុក ផ្អក ដោយខ្លួនឯងនេះ មានរសជាតិឆ្ងាញ់ និងអនាម័យ។ បន្ថែមលើនេះ ប្រជាពលរដ្ឋ បង្ហាញការសប្បាយរីករាយ ដែលឃើញត្រីនៅឆ្នាំនេះ មានការកើនឡើង និងតម្លៃវិញក៍សមរម្យដែរ។

លោក ណូ យូសុស អាជីវករធ្វើត្រីប្រហុកលក់ នៅគីឡូម៉ែត្រលេខ៩ បានឱ្យដឹងដែរថា នៅឆ្នាំនេះ​តម្លៃ​ត្រីទាបជាងឆ្នាំមុនដោយមួយគីឡូតម្លៃចាប់ពី ១,៣០០រៀល ទៅ ១,៥០០រៀល ត្រីមិនទាន់​ធ្វើ និងត្រីធ្វើរួចរាល់មួយគីឡូតម្លៃ ៣,២០០រៀល បើធៀបឆ្នាំមុនតម្លៃ៣,៧០០រៀល។ លោក ណូ យូសុស បន្តទៀតថា តាមការសង្កេតនៅនៅឆ្នាំនេះត្រីសំបូរ​ដោយសារទឹក​ទន្លេហក់​ឡើង​ខ្ពស់ជាង​ឆ្នាំមុន និងម្យ៉ាងវិញទៀតការទប់ស្កាត់បទល្មើសនេសាទក៍មានការថយចុះផងដែរ។ លើសពីនេះ លោកបាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក សូមអញ្ជើញ​មកទិញត្រី​នៅទីតាំងនេះ ព្រោះតម្លៃទាបជាងឆ្នាំមុន និងសំបូរត្រី។

យោងតាមសេចក្តីជូនដណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យ​ដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់​ផ្តើមបន្លាស់ទី​ចេញ​ពីទន្លេសាប បឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេង្គ និងទន្លេបាសាក់ ដែលអំណោយផល​ដល់​ការ​ធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅភូមិសាស្រ្ត​ខេត្តកណ្តាល រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ក្នុងន័យរដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋមានបំណងចង់ធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញត្រីនៅភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm