អាជ្ញាធរមីន និងទូតឥណ្ឌាប្រចាំកម្ពុជា ចុះMOU លើការអនុវត្តគម្រោងបោសសម្អាតមីននៅ​ក្នុងភូមិកោះប៉ោ ខេត្តកោះកុង ក្រោមក្រមខណ្ឌគម្រោងផ្តល់ផលរហ័ស

2024/12/13 09:42:40 pm        485

អាជ្ញាធរមីន និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងបោសសម្អាតមីននៅក្នុងភូមិកោះប៉ោ ខេត្តកោះកុង ក្រោមក្រមខណ្ឌគម្រោងផ្តល់ផលរហ័ស “Quick Impact Projects”នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤នេះ។

ការចុះហត្ថលេខាធ្វើឡើងរវាងឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១នៃអាជ្ញាធរមីន និងលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។

គម្រោងបោសសម្អាតមីននេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា និងអនុវត្តគម្រោងដោយអាជ្ញាធរមីន ធ្វើ ការបោសសម្អាតលើផ្ទៃដីមានមីនចំនួន ១៩៦.៨១០ ម៉ែត្រ ក្រឡា ក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លងស្រុកមណ្ឌលសីមា ខេត្ត កោះកុង។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌា បានចូលរួមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០២២ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន និងធ្វើការបោសសម្អាតនៅក្នុងខេត្តកោះកុងហើយផ្ទៃដីប្រមាណ ២,២០ គីឡូម៉ែត្រក្រឡា បាននឹងកំពុងធ្វើការបោសសម្អាតដោយមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព (NPMEC)។ ជាមួយគ្នានេះ ស្ថានទូតឥណ្ឌា ក៏បានរួមចំណែកក្នុងការផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ៧០០ នាក់ នៅខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការងារបោសសម្អាតមីនមនុស្សធម៌ ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការរួមចំណែករបស់រដ្ឋាភិបាលឥណ្ឌា លើការងារបោសសម្អាតមីន ពិតជានាំមកនូវសុវត្ថិភាពក្តីសង្ឃឹម និងឱកាសយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍដល់ប្រជាជននៅខេត្តកោះកុង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការចុះអនុស្ស រណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាតំណាងនៃការបោះជំហានទៅមុខបន្ថែមទៀតក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌា និងគូសបញ្ចាក់អំពីការបន្តគាំទ្ររបស់ប្រទេសឥណ្ឌា លើការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមចំណែកគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោស សម្អាតមីន។

លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលឥណ្ឌា ក្នុងក្របខណ្ឌគម្រោងផ្តល់ផលរហ័ស មិនត្រឹមតែចូលរួមចំណែកដល់ការងារបោសសម្អាតមីនប៉ុណ្ណោះទេ ថែមរួមចំណែកដល់ការអភិវឌ្ឍនៅទីជនបទ វិស័យអប់រំ និង ការលើកកម្ពស់យេនឌ័រ ផងដែរ។ លោក ជំទាវបណ្ឌិត បានបញ្ជាក់ទៀត ស្ថានទូតឥណ្ឌា រីករាយនឹងចូលរួមជាមួយអាជ្ញាធរមីនក្នុងការងារបោសសម្អាតមីនមនុស្សធម៌៕ អត្ថបទ.ភារម្យ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm