សម្ដេចធិបតី៖ ប្រព័ន្ធបច្ចេកវិទ្យាជា​កាលានុវត្តភាព​ដ៏ល្អសម្រាប់ភ្ជាប់ទំនាក់ទំនងទីផ្សារ និងសម្រួលពាណិជ្ជកម្ម

2024/12/13 10:01:43 pm        519

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញការប្រើប្រាស់តភ្ជាប់ទំ នាក់ទំនងទីផ្សារ ក្នុងស្រុក និងក្រៅស្រុក តាមរយៈប្រព័ន្ធបច្ចេកវិទ្យា (ប្រព័ន្ធអ៊ីនធឺណិត) ដែលជាកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់អ្នកវិនិយោគ និងជាការសម្រួលពាណិជ្ជកម្ម​ដ៏ល្អរវាងអ្នកលក់ និងអ្នកទិញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នាថ្ងៃទី១៣ ខែធ្នូ នេះ នៅបុរីប៉េងហួតបឹងស្នោ បានមានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាលើកិច្ចការពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក ការស្វែងរកទីផ្សារការងារ និងការ លក់ផលិតផល ក្នុង និងក្រៅប្រទេស ជារឿងសំខាន់ចាំបាច់ នាបច្ចុប្បន្ននេះ ។

សម្ដេចធិបតី បានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវផ្លាស់​ប្ដូរនូវ​របៀប​របបធ្វើការ ផ្លាស់ប្ដូរនូវវិធីសាស្ត្រនៃការតភ្ជាប់នៃផលិតកម្ម ។ ​ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ក្នុងការស្វែងរកទីផ្សារការងារ ការត ភ្ជាប់យន្តការផ្សេងៗទៅដល់សហគមន៍​កសិករ និង​អ្នកផលិតផលិតផល ជារឿងសំខាន់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការកោតសរសើរចំពោះការដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម ទាំងការ ផលិត ​ទាំងការប្រមូលផ្ដុំលក់ ការចែកចាយ ​ធានាគុណភាព ទាំងក្នុង និងក្រៅប្រទេស ។ សម្ដេចធិបតី បានជំរុញ ដល់គ្រប់វិស័យទាំងអស់ ត្រូវខិតខំផ្សព្វផ្សាយផលិតផលកម្ពុជា ដោយភ្ជាប់តាម​ប្រព័ន្ធបច្ចេកវិទ្យាអ៊ិនធឺណិតទៅ ក្រៅប្រទេស ៕អត្ថបទ៖ នីតា

 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm