របាយការណ៍៖ លោក Trump ស្នើឲ្យទាហានអឺរ៉ុបតាមដានលទ្ធភាពបទឈប់បាញ់ នៅអ៊ុយក្រែន

2024/12/13 10:51:24 pm        76

សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានស្នើឲ្យអឺរ៉ុបដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីតាមដានបទឈប់បាញ់ដ៏មានសក្តានុពល។

នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃទី ០៧ ខែធ្នូ លោក Trump បានប្រាប់ប្រធានាធិបតីអ៊ុយ      ក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង( Emmanuel Macron)ថា៖«លោកមិនគាំទ្រសមាជិកភាពអ៊ុយក្រែនចូលទៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) នោះទេ ប៉ុន្តែថា លោកចង់ឃើញអ៊ុយក្រែនត្រូវបានបំពាក់អាវុធល្អនិងរឹងមាំ។ នេះបើតាមរបាយការណ៍។

សារព័ត៌មាននេះ បានឲ្យដឹងទៀតថា លោក Trump បាននិយាយថា អឺរ៉ុបគួរតែដើរតួនាទីសំខាន់ ក្នុងការការពារ និងគាំទ្រអ៊ុយក្រែន។ សហរដ្ឋអាមេរិក អាចគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ ទោះបីជាខ្លួន នឹងមិនបញ្ជូនកងទ័ពរបស់ខ្លួនក៏ដោយ។

លើសពីនេះ លោក Trump បានបង្ហាញគំនិតថា អឺរ៉ុបគួរតែស្នើឲ្យចិនដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ចប់     ជម្លោះនេះ។ នេះបើយោងតាមរបាយការណ៍។ ភាគីទាំងពីរ បានពិភាក្សាអំពីការដំឡើងពន្ធលើប្រទេសចិនថា ជា«មធ្យោបាយមួយ ដើម្បីទទួលបានផលប្រយោជន៍»។

កាសែត The Wall Street បានរាយការណ៍ថា មន្ត្រីអឺរ៉ុប បាននិយាយថា ពួកគេជឿថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកនេះ មិនទាន់ «បង្កើតផែនការច្បាស់លាស់អំពីអ្វីដែលត្រូវធ្វើ»អំពីអ៊ុយក្រែននៅឡើយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        290
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        333
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        312

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm