កីឡា​តេ​ក្វាន់​ដូ​គ្រោង​បញ្ជូន​អត្តពលិក​ទៅ​ហាត់​នៅ​កូរ៉េ បន្ទាប់ពី​បិទ​ខ្ទប់​ហាត់​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​

2021/10/29 09:57:28 am        95

​តេ​ក្វាន់​ដូ​៖ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT គ្រោង​បញ្ជូន​កីឡាករ​-​កីឡាការិនី​មួយចំនួនទៅ​ហ្វឹកហាត់​នៅ​សា​ធារណ​រដ្ឋ​កូរ៉េ មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម ស្របពេល​បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​របស់ខ្លួន កំពុង​បិទ​ខ្ទប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លានៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​លោក ជ្រិ​ន សុធា អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ក្នុង​បរិបទ​កូ​វីដ​-១៩ នេះ ការហ្វឹកហាត់​បិទ​ខ្ទប់គឺមាន​ភាព​រីកចម្រើន​ល្អប្រសើរ​ជាង​ការហ្វឹកហាត់​តាម Online ឬ​តាម Zoom តាមរយៈ​ការកំណត់​ពេលវេលា​ហ្វឹកហាត់​ច្បាស់លាស់​យ៉ាងហោច ១​ថ្ងៃ ៦​ម៉ោង រួមទាំង​ការសិក្សា​របស់​កីឡាករ​-​កីឡាការិនី​ជាដើម។​ ​លោក​បាន​បញ្ជាក់ថា កត្ដា​វិជ្ជមាន ៣​ចំណុចសម្រាប់​ការបិទ​ខ្ទប់​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទី​១-​កីឡាករ​-​កីឡាការិនីនៅ​ជុំគ្នាងាយស្រួល​គ្រប់គ្រង ទាំង​ការបង្ហាត់​បច្ចេកទេស កែ​កំហុសឆ្គង ហ្វឹកហាត់​កម្លាំង កលល្បិច និង​ការសិក្សា​រៀនសូត្រ​។ ទី​២-​ចាប់​ដៃគូកាន់ target និង​ពាក់​ហ៊ុមឲ្យ​គ្នា​ទាត់ទៅវិញទៅមក និង​ទី​៣-​គឺ​ការអនុវត្ត​ប្រកួត​ដោយផ្ទាល់​តែម្ដង។​

​យ៉ាងណាមិញ​មុន​ស៊ី​ហ្គេមនៅ​វៀតណាមនា​ខែឧសភា ឆ្នាំ​២០២២ សហព័ន្ធ​ត្រៀម​បញ្ជូន​កីឡាករ​-​កីឡាការិនី​តាម​ប្រភេទ​ទម្ងន់ដែល​ម្ចាស់ផ្ទះ​វៀតណាម​បានកំណត់ទៅ​ហ្វឹកហាត់ និង​ប្រកួត​បន្ថែមទៀតនៅ​សាធារណរដ្ឋ​កូរ៉េដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេសឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ។ ការត្រៀម​បោះជុំរុំ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​នេះ ការចំណាយ​ទាំងអស់គឺជា​បន្ទុក​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ CAMSOC។​ ​គួរ​ដឹងថា កីឡា​តេ​ក្វាន់​ដូគឺជា​កីឡា​មួយ​ប្រភេទក្នុងចំណោម ១៨​ប្រភេទ​កីឡាដែល​ក្រសួង​អប់រំ យុវជន និង​កីឡាក្រោម​កិច្ចសហការ​ជាមួយ CAMSOC បានរៀបចំ​បិទ​ខ្ទប់​ប្រមូលផ្ដុំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមផង និង​ត្រៀម​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជាផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm