UAE ថ្កោលទោសការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមIS ដែលបានសម្លាប់រដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថាន

2024/12/13 10:54:38 pm        66

ប្រទេសអារ៉ាប់រួម (UAE) កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងអហង្ការចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃពុធ ដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) ដែលបានសម្លាប់រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកជនភៀសខ្លួននិងការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន លោក Khalil Rahman Haqqani និងមនុស្សជាច្រើននាក់ផ្សេងទៀត។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់អេមីរ៉ាតអារ៉ាប់រួម បានរំលឹកឡើងវិញនូវការបដិសេធជាខាច់ខាតរបស់ប្រទេសនេះចំពោះអំពើហិង្សា និងអំពើភេរវកម្ម ក្នុងគ្រប់ទម្រង់ ដែលបំពានលើច្បាប់អន្តរជាតិ និងមានបំណងបង្កអស្ថិរភាពដល់សន្តិសុខ និងសន្តិភាព។

យោងតាមរបាយការណ៍ដំបូងដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Amaq ដែលមានទំនាក់ទំនងនឹងក្រុម IS ថា ជនសកម្មប្រយុទ្ធ IS បានបំផ្ទុះអាវកាក់ដែលផ្ទុកគ្រឿងផ្ទុះរបស់ខ្លួន ដែលបាន      បណ្តាលឲ្យHaqqani និងសហការី និងអង្គរក្សរបស់គាត់ជាច្រើននាក់ ស្លាប់។

កាលពីថ្ងៃពុធ មន្ត្រីម្នាក់នៅក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មានស៊ីនហួថា មនុស្ស ៤នាក់ ក្នុងនោះមានលោក Haqqani ម្នាក់ផង ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀត រួមទាំងអង្គរក្សបស់ លោក Haqqani បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារនោះ។

លោក Haqqani គឺជាសមាជិកគណៈរដ្ឋមន្ត្រីដំបូងដែលត្រូវបានសម្លាប់ ចាប់តាំងពីរដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន ឡើងកាន់អំណាច ក្នុងឆ្នាំ ២០២១។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm