ស៊ីម៉ាក់បិទសិក្ខាសាលាលើកទី២ ស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថលនៃទិន្នន័យប្រតិបត្តិការបស់ស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI)

2024/12/13 11:27:17 pm        176

(ភ្នំពេញ) នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ នាថ្ងៃ13 ខែធ្នូ ឆ្នាំ 2024នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាលើកទី២ ស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជី ថលនៃទិន្នន័យប្រតិបត្តិការបស់អង្គភាពស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI) “ គាំទ្រដោយរដ្ឋាភិបាលជប៉ុន។ 

នេះជាសិក្ខាសាលារួមគ្នាលើកទី២ ដែលមានរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើ ឡើងនៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ដោយមានការចូលរួមពីអ្នកជំនាញមកពីក្រុមហ៊ុន NEC មកពីប្រទេសអាឡឺម៉ង់ និងប្រទសជប៉ុន រួមជាមួយមន្រ្តីជំនាញផ្នែកទិន្នន័យនិងការស្រាវជ្រាវព័ត៌មានចម្ការមីន និងចម្ការគ្រាប់របស់អង្គភាពស៊ីម៉ាក់ សរុបចំនួន១៩រូបផងដែរ។ 

រដ្ឋាភិបាលជប៉ុនបានសម្រេចគាំទ្រអង្គភាពCMAC លើការអនុវត្ដ គម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិត(AI System) ដោយផ្តោតសំខាន់ទៅលើការការបណ្តុះបណ្តាលជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងផ្តល់សម្ភារៈបំពាក់កម្មវិធីរួមមានប្រព័ន្ធផ្ទុកទិន្នន័យ កុំព្យូទ័រ និងSoftware។ 

គួររំលឹកផងដែរថា សិក្ខាសាលាលើកទី០១ នៅកំឡុងខែមិថុនា ឆ្នាំ២០២៤ ដោយផ្តោតសំខាន់ទៅលើសិក្សា និងស្វែងយល់អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាព CMAC និង ការស្វែងយល់អំពីដំណើរការប្រព័ន្ធទិន្នន័យ និង ប្រភេទទិន្នន័យរបស់អង្គភាព CMAC ដើម្បីសិក្សាពីតម្រូវការ និង ធ្វើការជ្រើសរើសទិន្នន័យដាក់បញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិតនេះ។

រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដែលក្នុងនោះរួមមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាផ្នែកមួយសំខាន់និងជាអាទិភាព ៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        89
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        187
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm