តំណាង​ពាណិជ្ជ​កម្មសហរដ្ឋអាមេរិក​មានបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន​

2021/10/29 05:13:41 pm        405

​អាមេរិក៖ តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោកស្រី Katherine Tai បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា ការចូលរួម​របស់លោក​ស្រី​ជាមួយ​ប្រទេស​ចិន​គឺ​សំដៅ​កាត់បន្ថយ​កំដៅ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម ​រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង២ ​ដែល​បាន​ឡើង​កំដៅ​យ៉ាងខ្លាំង​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សាជាតិ National Chicken Council លោកស្រី Tai បាន​និយាយថា ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិនបាន​ឈានដល់​ចំណុច​មួយ​ដែលមាន​អារម្មណ៍​ដូចជា​កាន់តែ​យ៉ាប់យ៉ឺន​ទៅ ហើយ​ការយល់ច្រឡំ​មួយ​ទំនងជា​ផ្ទុះ​ឡើងជា​ភ្លើង​ដ៏​ធំ​មួយ​ ដែល​អាច​ផលប៉ះពាល់​យ៉ាងខ្លាំង​សម្រាប់​យើងទាំងអស់គ្នា​។ ​ក្នុង​ខែ​នេះ លោកស្រី Tai បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិនលោក Liu He ដើម្បី​ពិភាក្សា​អំពី​ការ​កង្វះខាត​របស់​ចិន​ ក្នុងការ​អនុលោម​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម "​ដំណាក់កាល​ទី១" ​ជាមួយ​សហរដ្ឋអាមេរិក​ដែល​បាន​ឈានដល់​កិច្ចព្រមព្រៀង​ ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី​អាមេរិកលោក Donald Trump។​​

ក្រុមមន្ត្រី​អាមេរិក​បានចាត់ទុក​ការសន្ទនា​តាម​ទូរស័ព្ទ​នេះ​ថា ​ជាការ​សាកល្បង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ទីក្រុង​ប៉េកាំង ខណៈដែល​មន្ត្រី​ចិន​បាន​ជំរុញ​លោកស្រី Tai ឲ្យ​លុបចោល​ការតំឡើង​ពន្ធ​លើ​មុខទំនិញ​របស់​ចិន​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី Tai បាន​និយាយ​ថា​ គោលបំណង​របស់លោក​ស្រី​គឺធ្វើ​ឲ្យ​កំដៅ​ថយចុះ​ ដើម្បី​ឲ្យ​យើង​អាចមាន​ទំនាក់ទំនង​ជាធម្មតា និង​ការសន្ទនា​ប្រកបដោយ​ភាពរលូនអំពី​របៀប​ដែល​យើង​អាច​រក្សា​ស្ថិរភាព​ ផ្នែក​ពាណិជ្ជកម្ម​របស់​យើង​ដែល​កំពុងដំណើរការ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm